អាជ្ញាធរ​​ ម៉ិកស៊ិក​ សង្គ្រោះ​មនុស្ស​​ជាង ​២៧០​​នាក់​​ចេញ​​ពី​​កន្លែង​​ចែក​​ចាយ​​គ្រឿង​​ញៀន​​ក្នុង​​តំបន់​តូឡា​ណា​​

សារព័ត៌មាន​ Cambodia News/

ម៉ិកស៊ិក (១៩ ឧសភា ២០១៦) ៖​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ មនុស្ស​ជាង ២៧០​នាក់​​ក្នុង​នោះ​មាន​ទាំង​ក្រុម​នីតិជន, ស្ត្រី និង​កុមារ​ ត្រូវបាន​ក្រុម​សភា​ចារបុរស​ប្រទេស​ម៉ិកស៊ិក​ ឲ្យ​ចេញ​ផុត​ពី​គ្លីនិក​ស្ដារ​យុវ​នីតិសម្បទា​ឯក​ជន​មួយ​កន្លែង​​ ស្ថិត​ក្រោម​ការ​រៀប​ចំ​​របស់​ក្រុម​ចែក​ចាយ​គ្រឿង​ញៀន ​នៅ​តំបន់​​តូឡាណា​នា​ភាគ​ខាង​លិច​ប្រទេស​​ម៉ិកស៊ិក។

សេចក្ដី​រាយការណ៍​​បន្ត​ថា ​ការ​សង្គ្រោះ​​នេះ​ធ្វើ​ឡើង​ ខណៈ​ក្រុម​មនុស្ស​​ទាំង​អស់​​កំពុង​រស់​នៅ​ក្នុង​​លក្ខណៈ​មាន​ចារិត​មិន​សម​ ជា​មនុស្ស​ និង​ឥត​ក្តី​មេត្តា​ពី​ក្រុម​ចែក​​ចាយ​គ្រឿង​ញៀន​ និង​រស់​នៅ​​ក្នុង​ទីកន្លែង​មួយ​យ៉ាង​ចង្អៀត​​តាន់តាប់​នៅ​ក្នុង​គ្លីនិក​ លាក់​បាំង​មួយ​នេះ។

សេចក្តី​រាយការណ៍​បន្ត​ថា ​ក្នុង​ចំណោម​ពួក​គេ​ភាគ​ច្រើន​បាន​រង​ការ​ធ្វើ​ទារុណកម្ម​គ្រប់​យ៉ាង​ដូច​ ជា​ ការ​យក​បារី​​អុច​ទៅ​លើ​សាច់ រី​ឯ​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​រង​គ្រោះ​ពី​ការ​រំលោភ​សេពសន្ថវៈ​ជា​ដើម។ ចំណែក​ក្រុម​ជន​សង្ស័យ​​មួយ​ចំនួន ​ត្រូវ​អាជ្ញាធរ​ចាប់​ខ្លួន​យក​​ទៅ​ឃុំ​ឃាំង​ និង​បន្ត​សាកសួរ​ចម្លើយ​អំពី​ការ​ប្រព្រឹត្ត​អំពើ​ធ្វើ​ទារុណកម្ម​មនុស្ស៕

8

Related Articles

Back to top button
Close
Close