មនុស្ស​​ម្នាក់​​ស្លាប់ ​និង ​៨៥​​នាក់​​ទៀត​​រង​​របួស​​ក្នុង​​គ្រោះ​​រញ្ជួយ​​ដី​ ២លើក​​នៅ​អេក្វាឌ័រ

សារព័ត៌មាន​​ Cambodia News/

អេក្វាឌ័រ (១៩ ឧសភា ២០១៦) ៖ ​​គ្រោះ​រញ្ជួយដី​​ ២​លើកបានអង្រួន​តំបន់ឆ្នេរ​របស់ប្រទេសអេ​ក្វា​ឌ័​រ កាលពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ដែល​​បណ្ដាល​ឲ្យមនុស្ស​ម្នាក់​ស្លាប់​ និង ៨៥​នាក់​រង​របួស​ស្រាល និងបំផ្លិចបំផ្លាញ​តិចតួច​ក្នុង​តំបន់​តែមួយ ជាទី​ដែល​ការ​រញ្ជួយ​ដ៏​អាក្រក់​កម្រិត ​7.8រិ​កទ័រសម្លាប់​មនុស្ស​ជាង​ ៦៥០នាក់កាលពីខែ​មុន​។

យោង​តាមការអង្កេត​ពីមន្ទីរភូគព្ភសាស្ត្រអាមេរិកឲ្យ​ដឹង​ថា ការ​រំ​ញ័រ​កាលពី​ថ្ងៃ​ពុធកម្រិត​ 6.7 និង​ 6.8​រិ​កទ័របាន​កាត់ផ្ដាច់​អគ្គិសនី​ក្នុង​តំបន់ឆ្នេរសមុទ្រមួយចំនួន និងបញ្ជូនមនុស្សទៅកាន់ដងផ្លូវ​មាន​សុវត្ថិភាព​នានា។​ ប៉ុន្តែ​មិន​មានការប្រកាស​ជូនដំណឹងពីរលក​យក្ស​ស៊ូណាមិ​ទេ​។​

គួរ​បញ្ជាក់​ថា​ ការ​រញ្ជួយ​ដី​២​ថ្មីៗ​នេះ​បានអង្រួនជិត​រមណីយដ្ឋាន ម៉ុមពី​ចេ ចំងាយ 60គីឡូ​ម៉ែត្រ​ភាគ​ខាងជើង​ទីក្រុងផេ​ឌ័​រណា​ឡេស ដែល​រង​ការ​ប៉ះ​ពាល់ធ្ងន់ធ្ងរបំផុតពី​ការ​រញ្ជួយ​ដីកាលពី​ខែ​មុន​៕ ប្រែ​សម្រួល​ដោយ ៖ យុវវ័យថ្មី​

7

Related Articles

Back to top button
Close
Close