ការ​​ប៉ះ​ទង្គិច​​គ្នា​​​បាន​​កើត​​ឡើង​​យ៉ាង​​ខ្លាំង​​នៅ​​ទី​ក្រុង​​​​មី​ស្រា​តា​រ​​

សារព័ត៌មាន​​ Cambodia News/

លីប៊ី (១៧ ឧសភា ២០១៦) ៖ ​កង​ទ័ព​ប្រទេស​លីប៊ី​ បាន​ប៉ះ​ទង្គិច​​ជាមួយ​ក្រុម​អ្នក​ប្រយុទ្ធ​​រដ្ឋ​អ៊ីស្លាម​​ កា​លពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​​ នៅ​ទីក្រុង​​មីស្រាតា​នា​ភាគ​ខាង​កើត​ប្រទេស​ ការវាយប្រហារ​នេះ​ធ្វើ​ឡើង​ ស្រប​ពេល​កង​ទ័ព​​នៅ​ភាគ​ខាង​លិច​ប្រទេស​ កំពុង​​រៀប​ចំ​វាយប្រហារ​​នៅ​ទីក្រុង​សឺត​ ដែល​នៅ​ទីនោះ​​ក្រុម​រដ្ឋ​អ៊ីស្លាម​​បាន​រឹប​អូស​​កាន់​កាប់​កាល​ពី​ឆ្នាំ​ មុខ​។

ការ ​បង្កើន​កិច្ច​ប្រតិបត្តិការ​នៅ​​តាម​តំបន់​ផ្សេង​​ៗ​យ៉ាង​​ច្រើន​ក្នុង​ ប្រទេស​នេះ​ គឺ​ដើម្បី​​បង្ក្រាប​​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​​ ដែល​កំពុង​​បង្កើន​​កម្លាំង​រឹប​អូស​​កាន់កាប់​​ទឹក​ដី ​​កាន់​តែ​​ធំ​ចាប់​តាំង​ពី​ខែ​មុន​មក​នោះ។

ប្រភព​ព័ត៌មាន​​​ឲ្យដឹងថា កង​ទ័ព​​មាន​មូលដ្ឋាន​​នៅ​ក្នុង​ទីក្រុង​មីស្រាតា​​ បាន​ទទួល​ការ​គាំទ្រ​​ផ្នែក​យោធា​​ពី​អន្តរជាតិ ដើម្បី​​ជួយ​ដណ្ដើម​​យក​ទីក្រុង​​នេះ​មក​វិញ​ ក្រោយ​​ពេល​ដែល​​​ទីនោះ​បាន​​ក្លាយ​ទៅ​ជា​មូលដ្ឋាន ​​យ៉ាង​សំខាន់​បំផុត​របស់​​ក្រុម​រដ្ឋ​អ៊ីស្លាម​​ ក្រៅ​ពី​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់៕ ប្រែសម្រួល​ដោយ៖ យុវវ័យថ្មី​

A Libyan rebel shells pro Gadhafi forces with mortar fire, along the front line outside the eastern town of Brega, Libya Thursday, March 31, 2011. Libya conceded Thursday that Foreign Minister Moussa Koussa had resigned but claimed that it was a personal decision driven by health problems, not a sign that the embattled regime is cracking at the highest levels. (AP Photo/Nasser Nasser)

Related Articles

Back to top button
Close
Close