ពួករដ្ឋអ៊ីស្លាម ២៧នាក់ស្លាប់ក្នុងពេលប៉ះទង្គិចជាមួយក្រុមឧទ្ទាមស៊ីរី
សារព័ត៌មាន Cambodia News/
ស៊ីរី (១៧ ឧសភា ២០១៦) ៖ យោងតាមទីភ្នាក់ងារសារព័ត៌មាន រដ្ឋអាណាដូលូរបស់ប្រទេសទួរគី និងបណ្ដាញផ្សព្វផ្សាយផ្សេងទៀតបានឲ្យដឹងថា អ្នកប្រយុទ្ធរដ្ឋអ៊ីស្លាម ២៧នាក់ត្រូវបានស្លាប់ ខណៈបើកការវាយប្រហារដោយកាំភ្លើងធំរបស់ទួរគី និងយន្តហោះចម្បាំងអាមេរិក ក្នុងតំបន់ដាច់ស្រយាលរបស់ខេត្តអាឡេប៉ូ។
ក្រុម អ្នកប្រយុទ្ធប្រដាប់អាវុធប្រដាប់ដោយកាំភ្លើងយន្តធន់ធ្ងន់ និងកាំភ្លើងធំកំពុងបាញ់ចេញពីលើទីតាំងនានា ទៅកាន់គោលដៅរដ្ឋអ៊ីស្លាមក្នុងតំបន់តាលហ៊ូសេន ភាគខាងជើងខេត្តអាឡេប៉ូ។
គួររម្លឹកថា កងកម្លាំងរបស់ទួរគី និងកម្លាំងចម្រុះបានអនុវត្តន៍ ការវាយប្រហារជាបន្តបន្ទាប់នាពេលថ្មីៗនេះ ដើម្បី ទប់ស្កាត់ការវាយប្រហារបន្ថែមទៀត លើទីក្រុងព្រំដែនគីលីសរបស់ប្រទេសទួរគី ដែលលាតសន្ធឹងកាត់តាមព្រំដែន ចាប់ពីដែនដីគ្រប់គ្រងដោយពួករដ្ឋអ៊ីស្លាមក្នុងប្រទេសស៊ីរី៕ ប្រែសម្រួលដោយ៖ យុវវ័យថ្មី