​សហជីពសេរីកម្មករ​​ព្រមានធ្វើកូដកម្មទ្រង់​​ទ្រាយធំក្នុងអំឡុងខែ​​សីហាខាងមុខនេះ

ដោយ៖ ហេង នាង

នៅក្នុងកិច្ចប្រជុំជាមួយតំណាងសហជីពជាង១០០នាក់មកពី៣៥រោងចក្រដែលបានបើកធ្វើនៅកាលពីព្រឹកថ្ងៃអាទិត្យ កក្កដា ២០១២នៅឯទីស្នាក់ការសហជីពក្នុងទីក្រុងភ្នំពេញ លោកជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាបានសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេច របស់ក្រុមប្រឹក្សាការងារ។

ហើយសហជីពសេរីកម្មករបានព្រមានថានឹងធ្វើកូដកម្មទ្រង់ទ្រាយធំទូទាំងប្រទេសមួយនៅក្នុងអំឡុង ខែសីហាខាងមុខនេះដោយមានកម្មករជាង ៤០ ម៉ឺននាក់ចូលរួមក្នុងករណីដែលការទាមទាររបស់ពួកគេមិនត្រូវបានដោះស្រាយទេនោះ។ នេះបើយោងតាមការប្រកាសឲ្យដឹងរបស់លោក ជា មុនី បន្ទាប់ ពីកិច្ចប្រជុំជាមួយតំណាងសហជីពកាលពីព្រឹកមិញ។

លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមថៅកែរោងចក្រកាត់ដេរកម្ពុជាធ្លាប់បានត្អូញត្អែរយ៉ាងខ្លាំងអំពី ការលំបាកក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា ដែលជាវិស័យអាទិភាពមួយ ដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ។ លោកបានព្រមានថា រោងចក្រជាច្រើនអាចនឹងបិទទ្វារ ដោយសារតែការរំខានដោយបាតុកម្ម និងកូដកម្មខុសច្បាប់ច្រើនពេក៕

Related Articles

Back to top button
Close
Close