ក្រសួងព័ត៌មានមានគម្រោងផ្តល់ប័ណ្ណសសើរដល់ប្រព័ន្ធផ្សព្វផ្សាយ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៧ ឧសភា ២០១៦) ៖ ខណៈដែលកំណើននៃប្រជាជន កម្ពុជាសេពគ្រឿងស្រវឹងកាន់តែច្រើននោះមន្ត្រីជាន់ខ្ពស់នៃក្រសួង ព័ត៌មាន បានអោយដឹងថា ក្រសួងមានគម្រោងផ្តល់បណ្ណសសើរដល់ប្រព័ន្ធផ្សាយដល់ពិធីករ-ពិធី ការិនីរូបណាដែលបានចូលរួមផ្សព្វផ្សាយស្តីពីការគ្រោះថា្នក់នៃ ការសេពគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា។
នៅក្នុងកិច្ចប្រជុំជាមួយតំណាងប្រព័ន្ធផ្សព្វផ្សាយ ពិធីករ-ពិធី ការិនី និងអ្នកសារព័ត៌មាន នៅទីស្តីការក្រសួង កាលពីថ្ងៃទី១៦ ខែឧសភា លោក ជាច័ន្ទបរិបូណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានថ្លែងថា ការផ្សព្វផ្សាយពណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា បានជះទ្ធិពលមិនល្អដល់យុវជន សិស្ស និងនិស្សិតអាចនឹងឈានទៅប្រឡូកក្នុងការសេពគ្រឿងស្រវឹងយ៉ាងឆាប់រ ហ័យ។
លោកបន្តថា ដោយមើលឃើញពីការគ្រោះថ្នាក់នេះ ចាប់ពីពេលនេះទៅ ក្រសួងនឹងមានវិធានការរៀបចំក្រុមបច្ចេកទេសដើម្បីត្រួតពិនិត្យ និងវាយតំលៃចំពោះប្រព័ន្ធផ្សព្វផ្សាយទាំងវិទ្យុ និងទូរទស្សន៍ ដែលបានចួលរួមអនុវត្តសេចក្តីប្រកាសរបស់ក្រសួងស្តីពីការកំណត់ម៉ោង ពាណិជ្ជកម្មស្រាបៀរ។
លោកបន្ថែមថា ការផ្សព្វផ្សាយពណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅក្នុងប្រទេសកម្ពុជា បានជះទ្ធិពលមិនល្អដល់យុវជន សិស្ស និងនិស្សិតអាចនឹងឈានទៅប្រឡូកក្នុងការសេពគ្រឿងស្រវឹងយ៉ាងឆាប់រ ហ័យ។ ហើយលោក បានស្នើរដល់បណ្តាប្រពន្ធផ្សព្វផ្សាយទាំងអស់ត្រូវផ្សាយពីហានិភ័យនៃ ការសេពគ្រឿងស្រវឹងនេះអោយបានច្រើន៕