សម្តេចតេជោ ជំរុញឲ្យបន្តរការដោះស្រាយបញ្ហាខ្វះទឹកជូនប្រជាពលរដ្ឋ
សារព័ត៌មាន Cambodia News/
ដោយ៖ ហេង នាង/
ភ្នំពេញ (១៧ ឧសភា ២០១៦) ៖ មុនចាកចេញពីកម្ពុជាទៅបំពេញបេសកកម្មនៅក្រៅប្រទេស សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសូមឲ្យ បន្តរការខិតខំដូចដែលយើងបានធ្វើជាងមួយខែកន្លងមកក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ក្នុងការជួយដល់ប្រជាជនក្នុងការដោះស្រាយទឹក។
សម្តេចបាន បញ្ជាក់ថា កាអំពាវនាវសូមឲ្យបន្តរការដោះស្រាយទឹកនេះព្រោះប្រទេសយើងមិនទាន់ ឆ្លងផុតគ្រោះមហន្តរាយនូវរលកកំដៅនៃការរាំងស្ងួត និងការខ្វះទឹកសំរាប់ទទួលទាននិងសំរាប់បង្ក បង្កើនផលនៅឡើយ។
ហើយសម្តេច នឹងបន្តតាមដានការងារនេះជាប្រចាំដូចពេលដែលសម្តេចនៅក្នុងប្រទេសដូចគ្នាដែរ។ ទោះរូបកាយនៅឆ្ងាយតែទឹកចិត្តនៅតែនៅជិតបងប្អូនជនរួមជាតិជានិច្ច៕