ឥណ្ឌានឹងផ្ទេរទឹកទន្លេទៅតំបន់រីងស្ងួតដើម្បីទប់ទល់គ្រោះរាំងស្ងួត
សារព័ត៌មាន Cambodia News/
ឥណ្ឌា (១៧ ឧសភា ២០១៦) ៖ សារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃ ចន្ទ បានឲ្យដឹងថា ឥណ្ឌាគ្រោងផ្ទេរទឹកពីទន្លេនានារបស់ខ្លួនដើម្បីដោះស្រាយជាមួយ គ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីធនធានទឹក លោកស្រី យូម៉ា បាទី (Uma Bharti) បាននិយាយថា ការផ្ទេរទឹក រួមមានពីទន្លេសំខាន់ៗដូចជា ទន្លេប្រាម៉ាពូត្រា និងទន្លេគង្គា ទៅតំបន់រងគ្រោះដោយភាពរាំងស្ងួតឥឡូវនេះបានក្លាយជាអាទិភាពរបស់ រដ្ឋាភិបាលហើយ។
មនុស្ស យ៉ាងតិច ៣៣០ លាននាក់បានរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតក្នុងប្រទេសឥណ្ឌា ភាពរាំងស្ងួតបានកំពុងកើតឡើងពេញបន្ទុក ខណៈដែលរលកកម្តៅបានរីករាលដាលទូទាំងតំបន់ភាគច្រើននៃប្រទេសឥណ្ឌា ជាមួយសីតុណ្ហភាពឡើងលើស ៤០ អង្សា។
គម្រោងតភ្ជាប់អន្តរ បណ្តាញទន្លេ (ILR) មានបណ្តាញតភ្ជាប់ចំនួន ៣០ ខ្សែគ្រោងធ្វើឡើងសម្រាប់ការផ្ទេរទឹក ក្នុងនោះ ១៤ បណ្តាញត្រូវបានផ្គត់ផ្គង់ដោយតំបន់ផ្ទាំងទឹកកកហេមពាន្តនៅភាគខាងជើង ប្រទេស និង ១៦ បណ្តាញនៅឧបទ្វីបឥណ្ឌា៕