ធី សុវណ្ណថា ថា នឹងប្រមូលស្នាមមេដៃឲ្យបាន ១លាននាក់ដើម្បីទម្លាក់លោក កឹម សុខា
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៣ ឧសភា ២០១៦) ៖ កញ្ញា ធី សុវណ្ណថា អះអាងនៅក្នុងសេចក្តីថ្លែងការណ៍វេទិកាកិច្ចពិភាក្សាស្តីអំពីតើ លោក កឹម សុខា គួរលាលែងតំណែងរឺទេ នារសៀលថ្ងៃទី១៣ ឧសភានេះថា កញ្ញានឹងបើកយុទ្ឋនាការប្រមូលស្នាមមេដៃឲ្យបាន១លាននាក់ ដើម្បីទាមទារឲ្យលោក កឹម សុខា លាលែងតំណែងនិងស្នើឲ្យគណបក្សសង្គ្រោះជាតិដកតំណែងលោក កឹម សុខា។
កញ្ញា ធី សុវណ្ណដដែល សង្ឃឹមថានាងនឹងអាចប្រមូលស្នាមមេដៃ ១លាននាក់
មក ដល់វេលាម៉ោង២និង២៥នាទីរសៀលថ្ងៃសុក្រដដែលនេះ មិនទាន់មានប្រតិកម្មតបភ្លាមៗនៅឡើយទេពីលោក កឹម សុខា និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជុំវិញសេចក្តីថ្លែងការណ៍ខាងលើ ៕