កញ្ញា ធី សុវណ្ណ​ថា និង លោក ស្រី​ចំរើន បើក​វេទិកា​រួមគ្នានៅ​​​រសៀលនេះ​

សារព័ត៌មាន​ Cambodia News​/

ដោយ ៖ ហេង នាង​/

ភ្នំពេញ (១៣ ឧសភា ២០១៦) ៖ ​យោង​​តាមការ​​ឲ្យ​ដឹង​ពី កញ្ញា ធី សុវណ្ណ​ថា ដែល​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម (Facebook) បង្ហោះ​កាលពី​រសៀល​ម្សិលមិញ ​ បាន​បញ្ចាក់​ថា នៅ​ថ្ងៃ​ទី​១៣ ខែឧសភា វេលា​ម៉ោង​២​រសៀល  កញ្ញា ធី សុវណ្ណ​ថា និង លោកស្រី ចំរើន ព្រមទាំង​ក្រុម​យុវជន​មួយ​ក្រុម នឹង​បើក​វេទិកា​កិច្ច​ពិភាក្សា​នៅ​សណ្ឋាគារ​សាន់​វ៉េ  ។

បើ ​តាម សុវណ្ណ​ថា វេទិកា​នេះ​នឹង​មានការ​ចូលរួម​ពី​តំណាង​មក​ពី​គ្រប់​គណបក្ស​នយោបាយ​ធ្វើ​ជា​ វាគ្មិន​កិត្តិយស ហើយ​កញ្ញា​ក៏​អញ្ជើញ​អ្នកកាសែត​ចូលរួម​ផង​ដែរ ។

វេទិកា ​ខាងលើ​នឹង​ធ្វើការ​ជជែក​អំពី​រឿងរ៉ាវ​របស់​លោក កឹ​ម សុខា ថា​តើ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​រូប​នេះ​គួរ​លាលែង​តំណែង​ឬទេ? បន្ទាប់​ពី​ផ្ទុះ​រឿងរ៉ាវ​អាស្រូវ​ផ្លូវភេទ និង​មិន​ចូលខ្លួន​តាម​ការ​កោះហៅ​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ ភ្នំពេញ ពាក់​ព័​ន្ឋ​នឹង​បណ្តឹង​របស់​នាង ៕

2

 

Related Articles

Back to top button
Close
Close