មនុស្ស​ ១៤​​នាក់​​រង​​របួស​​ក្នុង​​គ្រោះ​​ធម្មជាតិ​​បំណាក់​​ដី​​នៅ​​​ប្រទេស​​ចិន​

សារព័ត៌មាន​ Cambodia News/

ចិន (០៩ ឧសភា ២០១៦) ៖ ​មនុស្ស​ ១៤​នាក់ត្រូវ​បានគេ​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ ​បន្ទាប់ពីរង​របួសក្នុងគ្រោះបំណាក់​ដី​មួយ​នៅ​ខេត្ត​ហ៊្វូ​ចៀនភាគ​ខាង​កើត​ ប្រទេស​ចិន ខណៈមនុស្ស​ ១៤នាក់ផ្សេងទៀតបាត់​ខ្លួន​នៅ​ម៉ោង 20:30នាទី​កាលពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។​

មន្ត្រីខេត្តបាន​ធ្វើ​ដំណើរ​ទៅកាន់​កន្លែងកើតហេតុភ្លាមៗ​ ដើម្បី​ជួយសង្គ្រោះបន្ទាប់ពីមានឧ​ប្ប​តិ​ហេតុកើតឡើង​។​ បច្ចុប្បន្ន​បុគ្គលិក​​សង្គ្រោះ​ជាង ៤០០នាក់នៅតែ​កំពុងតាមស្វែង​រក​កម្មករ​បាត់​ខ្លួន​នៅឡើយ។​ ​

បំណាក់​ដីនេះ​កើតឡើងនៅ​ម៉ោង ៥ល្ងាចក្នុងស្រុកតាំង​នី​ង ក្រោយពេលមាន​ភ្លៀង​ធ្លាក់​ខ្លាំងៗជាទី​ដែលល្បាប់ និង​ថ្មហូរ​ច្រាល​គ្របដណ្ដប់លើផ្ទៃដីប្រមាណ​១​សែនគូប, កប់លំនៅដ្ឋានបណ្ដោះអាសន្ននៅសំណង់​ស្ថានីយវា​រី​អគ្គិសនី និងប៉ះ​ពាល​ដល់មន្ត្រី​ន​របស់​ខ្លួន​៕

1

Related Articles

Back to top button
Close
Close