សិស្ស​​វិទ្យាល័យ​​​រាប់​​ពាន់​​នាក់​​​ក្នុង​​រដ្ឋធានី​​សង់​​ទី​យ៉ា​​ហ្គោ​​ដង្ហែ​​ក្បួន​​ប្រឆាំង​​នឹង​​​ប្រព័ន្ធ​​អប់​រំ​ថ្មី​​​របស់​​រដ្ឋាភិបាល​​​​​

សារព័ត៌មាន​ Cambodia News/

ឈីលី (០៦ ឧសភា ២០១៦) ៖ ​សិស្សថ្នាក់វិទ្យាល័យរបស់ប្រទេសឈី​លី រាប់​ពាន់​នាក់​បាន​ដើរ​ដង្ហែ​ក្បួន​ពាសពេញ​ដងផ្លូវ នៃ​រដ្ឋធានី​សង់​​ទី​យ៉ា​ហ្គោ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ដើម្បីតវ៉ា​ប្រឆាំងផែនការ​អប់រំរបស់រដ្ឋាភិបាល។

នគរបាលបាន​ប្រើកាណុង​ បាញ់​ទឹក ដើម្បីបញ្ឈប់​ហ្វូង​បាតុករដែល​បានហែហមកាត់ដងផ្លូវ​នានា នៅ​ខាងក្រៅ​រដ្ឋធានី ក្រោយ​គម្រោងមួយទាក់ទង​នឹង​ប្រព័ន្ធ​អប់រំក្នុង​ប្រទេស ត្រូវ​​បានអនុម័តដោយរដ្ឋាភិបាល​។​ ​ក្នុង​ខែ​ធ្នូ 2015 កន្លងទៅ​ រដ្ឋសភារបស់ឈី​លីបាន​អនុម័ត​ច្បាប់​ផ្តល់​ឱកាស​ សម្រាប់ការអប់រំ​ដល់​សិស្ស​ជាច្រើន​ដោយ​ឥតគិតថ្លៃនៅ​សកល​វិទ្យាល័យ​។

​​វី​ធាន​ការណ៍​នេះ​គឺជា​គោលការណ៍ នៃ​ការសន្យា​ធ្វើ​កំណែ​ទម្រង់របស់លោកស្រីប្រធានាធិបតី មី​ឈែល បា​ចា​ឡេ​ត ហើយត្រូវ​គេ​រំពឹង​ថា នឹង​ជួយដល់សិស្សប្រមាណ ២​សែននាក់ នៅតាមបណ្ដា​គ្រឹះស្ថានអប់រំថ្នាក់​សកល​វិទ្យាល័យផ្សេងៗទូទាំង​ប្រទេស​។ ​ប៉ុន្តែ​អ្នក​តវ៉ា​និយាយ​ថា ​ផែន​ការ​នេះមិន​ល្មម​គ្រប់គ្រាន់​ទេ​ និង​ទាមទារ​ឲ្យ​ផ្ដល់​ការសិក្សាដោយ​ឥតគិតថ្លៃទាំងនៅ​ថ្នាក់​វិទ្យា​ល័យ និងសកលវិទ្យាល័យ៕

9

 

Related Articles

Back to top button
Close
Close