ជនអន្តោប្រវេសន៍ជាប់នៅប្រទេសក្រិក បានប៉ះទង្គិចជាមួយកងកម្លាំងនគរបាលនៅតាមព្រំដែន
សារព័ត៌មាន Cambodia News/
ក្រិក (០៦ ឧសភា ២០១៦) ៖ ជនភៀសខ្លួន និងជនអន្តោប្រវេសន៍ជាប់ក្នុងជំរុំស្នាក់នៅ បណ្ដោះអាសន្នមួយជិតភូមិអ៊ីដូមេនីរបស់ក្រិក បានប៉ះទង្គិចគ្នាជាមួយនគរបាលកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បន្ទាប់ពីព្យាយាមបោះតង់ជិតព្រំដែនរបស់ប្រទេសម៉ាសេដូនី។
មនុស្ស ជាង ៥ម៉ឺន ៣ពាន់នាក់បានជាប់នៅព្រំដែនក្រិក ក្រោយអាជ្ញាធរបិទព្រំដែនមិនឲ្យឆ្លងចូលក្នុងប្រទេសម៉ាសេដូ នីកាលពីដើមឆ្នាំនេះ។ បច្ចុប្បន្នមនុស្សប្រមាណ ១ម៉ឺននាក់នៃពួកគេទាំងនោះកំពុងជាប់នៅឡើយ នៅច្រកព្រំដែនអ៊ីដូមេនីត្រូវគេបិទ។
ជនអន្តោប្រវេសន៍ ជាច្រើនបានច្រានចោល សំណើសុំឲ្យចាកចេញពីជំរុំនេះដោយសង្ឃឹមថាព្រំដែន នឹងបើកនៅពេលណាមួយហើយពួកគេ នឹងត្រូវគេអនុញ្ញាតិឲ្យធ្វើដំណើរបន្តទៅកាន់ដែនដីប៉ែកអឺរ៉ុបខាងលិច ដែលជាគោលដៅស្វែងរកជីវភាពកបប្រសើរមួយ សម្រាប់អនាគតកូនចៅរបស់ពួកគេ និងគេចចេញពីសង្គ្រាម ,ភាពក្រីក្រក្នុងប្រទេសរបស់ខ្លួនជាដើម៕