គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៤ឧសភា ស្លាប់៤នាក់ និងរបួសធ្ងន់ស្រាល៧នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ ឧសភា ២០១៦) ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន ៨លើក ក្នុងនោះយប់ ៤លើក បណ្ដាលអោយមនុស្សស្លាប់ ៤នាក់ ( ប្រុស ) រងរបួសធ្ងន់ ៤នាក់ ( ប្រុស ) និងរបួសស្រាល ៣នាក់ ( ស្រី២នាក់ ) ។
នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ៨លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុបចំនួន១៤គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ១គ្រឿង រថយន្តធុនធំ ចំនួន ៤គ្រឿង យានផ្សេងៗ ចំនួន ១គ្រឿង និងអ្នកថ្មើរជើង ១នាក់ ។
ប្រភពព័ត៌ មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៣លើក ( ស្លាប់២នាក់ ) បត់គ្រោះថ្នាក់ ៣លើក និងប្រជែងគ្រោះថ្នាក់ ២លើក ( ស្លាប់ ២នាក់ ) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៨នាក់ ( យប់ ៤នាក់ ) ៕