មានតែអ្នកទេសចរណ៍ថ្មើរជើង និងអ្នកជិះកង់ ទេដែលអនុញ្ញាតឲ្យចូលក្នុងបរិវេណប្រសាទអង្គរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ ឧសភា ២០១៦) ៖ ថ្លែងតាមFacebook សម្តេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា ៖ ចាប់ពីពេលនេះតទៅ គឺមានតែអ្នកទេសចរថ្មើជើង និងអ្នកជិះកង់ ឬក្នុងករណីបន្ទាន់ផ្សេងៗដូចជារថយន្តពន្លត់អគ្គីភ័យ និងរថយន្តសង្គ្រោះបន្ទាន់ប៉ុណ្ណោះដែលអនុញ្ញាត្តអោយធ្វើដំណើរ ត្រង់ទៅមុខប្រាសាទអង្គរវត្តបាន។
នេះគឺដើម្បីសម្រួលការកកស្ទះចរាចរណ៍ ការថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពទេសចរណ៍ និង លើកសោភ័ណភាពបរិវេណមុខអង្គរអច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា៕