​ពលរដ្ឋត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​​ផ្គ​រ​ រន្ទះ ​ខ្យល់​​កន្ត្រាក់​​ពី​ថ្ងៃ​​ទី​៣​-១​១​​ឧសភា​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០២ ឧសភា ២០១៦) ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមានឡើង​ចន្លោះ​ថ្ងៃទី​៤​ខែឧសភា ដល់​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ ។

​​តាមដាន​ស្ថានភាព​អាកាសធាតុ​ ស្ថាប័ន​ជំនាញ​ក៏បាន​បញ្ជាក់ដែរថា សីតុណ្ហភាព​អតិបរមា​មានការ​ប្រែប្រួល​ចុះឡើង​។ យោងតាម​ព្យាករណ៍ ចាប់ពី​ថ្ងៃទី​៣ និង​ទី​៤​ខែឧសភា សីតុណ្ហភាព​អតិបរមា អាច​នឹងមាន​ការកើនឡើង​បន្តិច​ក្នុង​រង្វង់ ៣៧​អង្សា ទៅ​៤០​អង្សា នៅ​តំបន់​ទំនាប ពី​៣៦​អង្សា ទៅ​៤០​អង្សា នៅ​តំបន់​ខ្ពង់រាប និង​ក្នុង​រង្វង់​៣៥​អង្សា ទៅ​៣៧​អង្សារ នៅ​តំបន់​មាត់សមុទ្រ​។

គួរបញ្ចាក់ថា ចាប់ពី​ថ្ងៃទី​៥​ដល់​ថ្ងៃទី​១១​ខែឧសភា សីតុណ្ហភាព​អតិបរមា អាច​នឹង​ថយចុះ​បន្តិច​ក្នុង​រង្វង់ ៣៦​អង្សា ទៅ​៣៨​អង្សា​នៅ​តំបន់​ទំនាប ពី​៣៥​អង្សា ទៅ​៣៩​អង្សា នៅ​តំបន់​ខ្ពង់រាប និង​ក្នុង​រង្វង់​៣៤​អង្សា ទៅ​៣៧​អង្សារ នៅ​តំបន់​មាត់សមុទ្រ​ និងចាប់ពី​ថ្ងៃទី​៤​ដល់​ថ្ងៃទី​១១​ខែឧសភា នៅតាម​បណ្តា​ខេត្ត រាជធានី​នានា​អាចមាន​ភ្លៀង​កក់ខែ ធ្លាក់​ជា​បន្តបន្ទាប់​។

ដូច្នេះ ក្រសួង​ធនធានទីកនិងឧតុនិយម សំុឲ្យប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើតមាន​ក្នុងពេល​ភ្លៀង​កក់ខែ​នោះ៕

1

 

Related Articles

Back to top button
Close
Close