រថយន្តអូឌី ដែលពាក់ស្លាកលេខនគរបាល 2-0621 ជារបស់លោក ឧត្តមសេនីយ៍
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មេសា ២០១៦) ៖ ប្រភពពីក្រសួងមហាផ្ទៃបានឲ្យដឹងថា រថយន្តអូឌី ដែលពាក់ស្លាកលេខនគរបាល 2-0621 ដែលប៉េអឹមបានដក ហូតនៅ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀន គឺជាឡានរបស់លោក ឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អគ្គាធិការរង នៃអគ្គាធិការដ្ឋានកិច្ចការនយោបាយ រដ្ឋបាល និងនគរបាល នៃក្រសួង មហាផ្ទៃ ហើយស្លាកលេខនគរបាល ដែលបានបំពាក់នៅលើរថយន្តនោះ គឺជាស្លាកលេខពិតប្រាកដ មិនមែនក្លែងកក្លាយទេ។
ប្រភពបានឲ្យដឹងថា ទាក់ទងករណីនេះ កម្លាំងជំនាញរបស់ក្រសួងមហាផ្ទៃ កំពុងតែធ្វើការ សាកសួរ លោកឧត្តមសេនីយ៍ រស់ ឧស្សាហ៍ អំពីដើមចមដែលនាំឲ្យជនសង្ស័យ យកឡាននោះទៅជិះ រហូតឈានដល់ការប្រព្រឹត្តបទល្មើស៕