សម្តេច ហ៊ុន សែន ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញទៅខេត្តព្រះសីហនុ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣០ មេសា ២០១៦) ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល បាននឹងធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ នៅពេលព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦នេះ។ លុះដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងកម្មវិធីពលកម្មអន្តរជាតិ ១ ឧសភា ដែលធ្វើឡើងនៅកំពង់ផែ ក្រុងព្រះសីហនុ។
ខណៈពេលធ្វើដំណើរតាមរថភ្លើង ពីភ្នំពេញទៅខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទទួលបាននូវភាពរាក់ទាក់ និងរីករាយសិទ្ធិស្នាលជាមួយប្រជាពលរដ្ឋយ៉ាងខ្លាំង ដោយបានជួបសំណេះសំណាលជាមួយបងប្អូន ដែលកំពុងជិះរថភ្លើងជាមួយសម្តេច ឆ្ពោះទៅកាន់ខេត្តព្រះសីហនុដែរ ៕