នៅបាត់ដំបងមានកុមារ២៤នាក់កើតមានរោគសញ្ញាជម្ងឺEV-71
ដោយ៖ ហេង នាង
មន្ត្រីសុខាភិបាលបានឲ្យដឹងថាកុមារចំនួន២៤នាក់ក្រោមអាយុ១០ឆ្នាំបានកើតមានរោគសញ្ញាជម្ងឺEV -71នៅក្នុងខែកក្កដានេះនៅស្រុកប្រតិបត្តិសំពៅលូនខេត្តបាត់ដំបង។កុមារបីនាក់ក្នុងចំណោមកុមារ ទាំងអស់មានសភាពធ្ងន់ធ្ងរ។
ប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូននិងជាអនុប្រធានការិយាល័យស្រុកប្រតិបត្តិសំពៅលូន លោក មាស ម៉ៃសាក់ បានឲ្យដឹងថា កុមារចំនួន២៤នាក់ដែលមានអាយុចាប់ពី១ឆ្នាំដល់១០ឆ្នាំបាន កើតមានរោគសញ្ញាជម្ងឺEV-71នៅក្នុងស្រុកប្រតិបតិសំពៅលូនដែលរួមមានស្រុកសំពៅលូន ស្រុកភ្នំ ព្រឹកនិងស្រុកកំរៀង។
លោកបានបញ្ជាក់ថា«កុមារទាំងនោះមានពងបែកនៅដៃជើងនិងក្នុងមាត់ហើយក្តៅខ្លួនខ្លាំងខុសពី ធម្មតាប៉ុន្តែមិនមានកុមារណាម្នាក់ស្លាប់ដោយសារជម្ងឺនេះទេ។យើងកំពុងតាមដានយ៉ាងយកចិត្ត ទុកដាក់បំផុត»៕