មេក្លោងគ្រឿងញៀន ដែលសមត្ថកិច្ចបាញ់ស្លាប់ ជាមន្ត្រីអធិការកិច្ច នៃ ក្រសួងមហាផ្ទៃ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មេសា ២០១៦) ៖ យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មេក្លោងគ្រឿងញៀន ដែលត្រូវបានកម្លាំងកងរាជអាវុធហត្ថបាញ់ស្លាប់កាលពីរសៀលថ្ងៃទី ២៧ មេសា ម្សិលមិញ គឺជាមន្ត្រីអធិការកិច្ច នៃ ក្រសួងមហាផ្ទៃ ។ ឈ្មោះ លី កុកហ៊ុយ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថបាញ់សម្លាប់នៅក្នុងបន្ទប់ គ្រាដែលជនសង្ស័យបានប្រើប្រាស់កាំភ្លើងខ្លីបាញ់តដៃជាមួយសមត្ថកិច្ច ។
ក្នុង ប្រតិបត្តិការដែលចំណាយរយៈពេលជាង២ម៉ោង កាលពីរសៀលម្សិលមិញនោះ សរុបជាលទ្ធផល សមត្ថកិច្ចកងរាជអាចវុធហត្ថ ត្រូវបានក្រុមជនសង្ស័យបាញ់ស្លាប់ម្នាក់ ហើយជនសង្ស័យដែលជាមេក្លោងគ្រឿងញៀនក៍ត្រូវបានសមត្ថកិច្ចបាញ់ស្លាប់ ម្នាក់ដែរ រួមទាំងចាប់ខ្លួនក្រុមជនសង្ស័យបាន៥នាក់យកមកផ្តន្ទាទោសតាមច្បាប់ ។
ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចរឹបអូសបានរួមមាន អាវុធ០៦ដើម (អាវុធខ្លី០៥ដើម អាវុធវែងAK០១ដើម) រថយន្ត០២គ្រឿង មាន Luxus RX300 មួយគ្រឿង ស្លាកលេខ ភ្នំពេញ 2AF-1549 និង រថយន្ត AudiQ7 មួយគ្រឿង រួមទាំង ម៉ូតូ០៤គ្រឿងទៀត ៕