នីហ្សេរីយ៉ា​ព្យាយាម​ក្លាយ​ជា​​ប្រទេស​នាំចេញ​ស្បៀង​​អាហារ

អាហ្រ្វិកខាងលិចបាននាំចូលស្បៀងអាហារយ៉ាងច្រើន តបតាមតម្រូវការរបស់ទ្វីបនេះ ដែលបណ្តាលឲ្យតំបន់នេះងាយទទួលរងគ្រោះដោយសារតម្លៃទីផ្សារអន្តរជាតិប្រកប ដោយអស្ថិរភាព ដែលអាចបង្កឲ្យមានកុប្បកម្ម សូម្បីតែនៅតាមប្រទេសសន្តិភាព ក៏ដោយ។

ជារៀងរាល់ឆ្នាំ ប្រទេសនីហ្សេរីយ៉ាចំណាយប្រាក់ជាង៨.២ពាន់លានដុល្លា ដើម្បីនំាចូល អាហារមូលដ្ឋានមានដូចជា ស្ករ ត្រី និងស្រូវសាលីជាដើម។

ប្រធានាធិបតីនីហ្សេរីយ៉ា ហ្គោដឡាក់ ចូណាថាន (Goodluck Jonathan) បានពណ៌នា កំណើនចំនួន១១ភាគរយនៅក្នុងឆ្នាំនេះនៃការនាំចូលស្បៀង អាហារ ថា«គ្មាននិរន្តភាព» ហើយបានសន្សាថា នឹងប្រែក្លាយប្រទេសនីហ្សេរីយ៉ាទៅជាប្រទេសនាំចេញអាហារដ៏ សំខាន់មួយនៅប៉ុន្មានឆ្នាំក្រោយនេះ។

លោក យ៉ាកូបូ យូម៉ារូបាដ (YakubuUmaruBarde) សមាជិករដ្ឋសភា ថ្លែងថា ការនាំចូល ស្បៀងអាហារ មានកម្រិតខ្ពស់ ដោយសារតែកម្រិតនេះ អាចបង្កើនប្រាក់ចំណេញនៅ ក្នុងការនាំចូល ច្រើនជាងការដាំដុះដោយខ្លួនឯង។ ជាពិសេសលោកមានប្រសាសន៍ថា ប្រសិនបើអ្នកគឺជាអ្នកជំនួញមានទំនាក់ទំនងល្អ ដែលអាចទទួលបានប្រាក់កម្ចីសម្រាប់ កសិកម្មក្នុងអត្រាការប្រាក់ទាប បើទោះជាអ្នកមិនមែនធ្វើកសិកម្មក៏ដោយ។

«វាកាន់តែមានភាពងាយស្រួលជាងមុន។ វាផ្តល់ប្រាក់ចំណេញកាន់តែច្រើនសម្រាប់ ខ្ញុំក្នុងការនាំចូលអង្ករ ដោយប្រើប្រាស់ប្រាក់កម្ចី ដែលខ្ញុំទទួលបានសម្រាប់ធ្វើកសិកម្ម។ ដើម្បីទទួលបាននូវការលើកលែង ខ្ញុំត្រូវនាំអង្ករចូលទៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយ លក់អង្ករនោះទៅ។ ការនាំចូលពិតជាងាយស្រួលណាស់។ កាននាំចូលធ្វើឲ្យខ្ញុំទទួល បានថវិការច្រើន។»

លោក បាដ បានឲ្យដឹងថា គម្រោងក្នុងតម្លៃជាង៤០លានដុល្លាររបស់ រដ្ឋាភិបាលក្នុងការ បំបាត់ការនាំចូលអង្ករនៅត្រឹមឆ្នាំ២០១៥ អាចមានភាពប្រាកដនិយមប្រសិន បើរដ្ឋាភិ បាលអាចលុបបំបាត់អំពើរពុក រលួយនៅក្នុងវិស័យឧស្សាហកម្ម។

នីហ្សេរីយ៉ា គឺជាប្រទេសនាំចូលអង្ករធំបំផុតលំដាប់ទី២របស់ពិភពលោកពីបណ្តា ប្រទេស ទាំងឡាយ មានដូចជាប្រទេសចិន( China) និងថៃ(Thailand) ដោយប្រើប្រាស់ អង្ករចំនួន២លានតោនម៉ែត្រក្នុងមួយឆ្នាំ។ លោក អលាបូបាការ ការី (Abubakar Kari) សាស្ត្រាចារ្យជាន់ខ្ពស់ខាងសង្គមវិទ្យានៃសកលវិទ្យាល័យអាបូចា (University of Abuja, Abubakar Kari) ថ្លែងថា ការនាំចូលអង្ករចូលនីហ្សេរីយ៉ា គឺមិនចាំបាច់ទាល់តែសោះ។

«នីហ្សេរីយ៉ា មិនត្រឹមតែមានសមត្ថភាពផលិតអាហារគ្រប់គ្រាន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង អាច ផ្គត់ផ្គង់អាហារនៅទូទាំងអាហ្រ្វិកខាងលិចទាំង មូលតែម្តង។ យើងមានតំបន់ទំនាប សម្រាប់ ដំណាំស្រូវជាច្រើននៅក្នុងប្រទេសដែលយើង អាចផលិតអង្ករបានច្រើនតាម ដែលយើងត្រូវការ ប្រសិនបើទទួលការលើកទឹកចិត្ត។»

លោក ការី (Kari) ពណ៌នាឈ្មួញកណ្តាលដ៏មានឥទ្ធិពលដែលគ្រប់គ្រង ឧស្សាហកម្ម នាំចួល អង្ករ ថាជា«ក្រុមមនុស្ស» ដែលធ្វើឲ្យទីផ្សារក្នុងស្រុកជោរជន់ ដោយបង្ខំកសិករ ខ្នាតតូច ដែលភាគច្រើនជាកសិករនៅប្រទេសនីហ្សេរីយ៉ា ឲ្យបោះបង់ចោលទស្សន វិស័យពាណិជ្ជកម្ម។ លោកមានប្រសាសន៍ថា រដ្ឋាភិបាលហាក់ដូចជាគ្មានឆន្ទះនយោ បាយ និងសមត្ថភាព ដែលមិនអើពើផលប្រយោជន៍ពិសេសៗនិងផ្តល់កសិករនូវជំនួយ ដែលប្រជាកសិករ ត្រូវធ្វើពាណិជ្ជកម្ម មានដូចជា ជីនិងប្រព័ន្ធធារាសាស្រ្ត។

«ប្រសិនបើរដ្ឋាភិបាល ផ្តល់ការយកចិត្តទុកដាក់ដ៏ត្រឹមត្រូវ អាចមានឆន្ទះនយោបាយ ពិតប្រាកដ រដ្ឋាភិបាលអាចហាមប្រាមការនាំចូលស្រូវយ៉ាងងាយស្រួល មិនអើពើ ផលប្រយោជន៍រួមក្នុងវិស័យស្រូវអង្ករ និងផ្តល់កម្លាំងជម្រុញដ៏ចាំបាច់ជូនដល់កសិករ។»

គ្រោះថ្នាក់ចំបងក្នុងការអនុញ្ញាតឲ្យស្បៀងអាហារយ៉ាង ច្រើនសន្ធឹកសន្ធាប់ត្រូវបាននាំ ចូល គឺថាវាបង្កឲ្យសន្តិសុខស្បៀងអាហារជាប់ជាមួយតម្លៃទីផ្សារអន្តរជាតិ។ នៅឆ្នាំ ២០០៨ អង្គការសហប្រជាជាតិបានរាយការណ៍អំពីកុប្បកម្មនៅទូទាំងទ្វីបអាហ្វ្រិក បន្ទាប់ ពីការឡើងថ្លៃស្បៀងអាហារយ៉ាងខ្លាំង។

អង្គការសហប្រជាជាតិបានឲ្យដឹងថា តម្លៃស្បៀងអាហារ មានតម្លៃខ្ពស់យ៉ាងខ្លាំង នៅ តំបន់ សាហេល(Sahel) ដែលជាតំបន់ពាក់កណ្តាលរំាងស្ងួតដែលស្ថិតនៅជាប់ប្រទេស នីហ្សេរីយ៉ាភាគខាងជើង(Nigeria) នីហ្សេ(Niger) ម៉ាលី(Mali) ឆាដ(Chad) បូគីណា ហ្វាសូ(Burkina Faso) មូរីតានី(Mauritania) សេណាហ្គាល់ភាគ ខាងជើង (Senegal) និងកាមេរូខាងជើង(Cameroon)។

ក្រុមមន្ត្រីមានប្រសាសន៍ថា ស្បៀងអាហារដែលដាំដុះក្នុងប្រទេស នឹងបង្កើតការងារ ធ្វើឲ្យស្ថិរភាពតម្លៃស្បៀងអាហារ និងជួយកសាងនូវការបែងចែកធនធានប្រកប ដោយសមភាព។ លោក សេហូ សានី (ShehuSani) ប្រធានសមាជស្តីពីសិទ្ធស៊ីវិលរបស់ នីហ្សេរីយ៉ា (Nigeria’s Civil Rights Congress) បានថ្លែងថា ការកាត់បន្ថយយ៉ាងគំហុក នូវការនាំចូលស្បៀងអាហារ នឹងជួយប្រទេសនេះ ប៉ុន្តែលោកបានបន្ថែមថា លោកបាន ដឹងរឿងនេះពីមុនមកដែរ។

លោក សានី ថ្លែងទៀតថា គោលនយោបាយកសិកម្មនៅនីហ្សេរីយ៉ា ទោរទន់ទៅរក ការផ្តល់ផលប្រយាជន៍ដល់អ្នកមាននិងអ្នកមានអំណាច។ លោកនិយាយបន្ថែមថា សម្រាប់ក្រុមមន្ត្រីដែលត្រូវបានជាប់ឆ្នោត គោលនយោបាយនេះ បានធ្វើឲ្យការអនុវត្ត គោលនយោបាយថ្មីនេះ មានភាពលំបាកកាន់តែខ្លាំង ដោយសារតែក្រុមអ្នកមានទ្រព្យ សម្បត្តិទាំងនេះ ផ្តល់ប្រាក់ដើម្បីធ្វើយុទ្ធនាការរបស់ពួកគេ៕ដោយ សៀក អេង(VOA)

Related Articles

Back to top button
Close
Close