គ្រោះ​​រញ្ជួយ​​ដី​​នៅ​​​​ជប៉ុន​ ប៉ះពា​ល់​​យ៉ាង​ខ្លាំង​​ដល់​​សេដ្ឋ​កិច្ច​ជាតិ​​

សារព័ត៌មាន​​ Cambodia News/

ជប៉ុន (២០ មេសា ២០១៦) ៖ គ្រោះ​រ​ញ្ជូ​យ​ដី​នៅ​កោះ​ភាគ​ខាងត្បូង​គ្យូស៊ូ​របស់​ជប៉ុន បានធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​ចន្ទ ហើយ​លោក​ឆិ​ន សេង ដែលជា​ទីប្រឹក្សា​វិនិយោគិន​ជប៉ុន មាន​ជំនឿ​យ៉ាង​មុត​ថា វា​នឹង​អាច​ប៉ះពាល់​រយៈពេល​យូរ​ដល់​ជំនឿ​ចិត្ត​របស់​អ្នកប្រើប្រាស់​។​

បន្ទាប់ពី​ភាពទន់ខ្សោយ​កើតឡើង​បែបនេះ ទីផ្សារ​ភាគហ៊ុន Nikkei Stock Average បាន ​ធ្លាក់ចុះ​ជាង​៣​ភាគរយ ត្រឹម​រយៈ​ពេល​​៤០​នាទី​ប៉ុណ្ណោះ កាលពី​ថ្ងៃ​ចន្ទ ពោលគឺ​រយៈពេល​២​ថ្ងៃ ក្រោយពេល​គ្រោះ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​ទី​២ បានកើត​មាននៅ​ខេត្ត​គូ​ម៉ា​ម៉ូតូ របស់​ប្រទេស​ជប៉ុន​។​

​គ្រោះ​រញ្ជួយ ​ដី​នេះដែរ បាន​ជម្រុញ​ឲ្យ​រោងចក្រ​ផលិតកម្ម​ក្នុងស្រុក​ជាច្រើន​កន្លែង​បង្ខំចិត្ត​ ទ្វារ ហើយ​ក្រុមហ៊ុន​រថយន្ត Toyota បានប្រកាស ​ឲ្យ​ដឹងថា ខ្លួន​នឹង​ផ្អាក​ផលិតកម្ម​មួយចំនួន ចាប់ពី​ថ្ងៃ​ចន្ទ រហូតដល់​ថ្ងៃ​សៅរ៍ ហើយ​ការផ្អាក​នេះដែរ ត្រូវបាន​គេ​រំពឹងថា នឹងធ្វើ​ទិ​ដ្ន​ផល​រថយន្ត​ធ្លាក់ចុះ​យ៉ាងហោចណាស់​ក៏​៥​ម៉ឺន​គ្រឿង​ផងដែរ​។​

សូមបញ្ជាក់ថា តំបន់​កោះ​គ្យូស៊ូ គឺជា​កន្លែង​ផ្តល់​ទិន្នផល​រថយន្ត​ក្នុងស្រុក​ជប៉ុន​ជាង​១០​ភាគរយ ហើយក៏​ជា​បណ្តុំ​ក្រុមហ៊ុន​ផលិត​គ្រឿងបន្លាស់​ដ៏​សំខាន់​មួយ​ផងដែរ​៕

2

 

Related Articles

Back to top button
Close
Close