មនុស្ស​​រាប់​​សិប​​នាក់​​រង​របួស​​ក្នុង​​ហេតុការណ៍​​បាក់​​អគារ​​នៅ​​ទី​ក្រុង​​តូ​​រ៉ុ​ន​តូ ​​ប្រទេស​​កាណាដា​​​

សារព័ត៌មាន​ Cambodia News/

កាណាដា (២០ មេសា ២០១៦) ៖ នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​នៅ​ទីក្រុង​ធំ​បំផុត​របស់​ប្រទេស​កាណាដា​មួយ​នេះ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ហេតុ​ការណ៍​​បាក់​អគារ នៅក្នុង​ទីក្រុង​តូ​រ៉ុ​ន​តូ បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់សិប​នាក់​រងរបួស​។​

​លោក​កា​ពី​តែ​ន​ម៉ៃ​ឃើ​ល វ៉េ​ស​វូដ មកពី​នាយកដ្ឋាន​ពន្លត់​អគ្គីភ័យ​ក្រុង​តូ​រ៉ុ​ន​តូ បាន​និយាយប្រាប់​ស្ថានីយ​ផ្សព្វផ្សាយ​កាណាដា​ថា មនុស្ស​៤​នាក់ ត្រូវបាន​ជួយសង្គ្រោះ ចេញពី​ក្រោម​គំនរ​បាក់បែក ក្នុងនោះ​៣​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​មនុស្ស​៣–៤​នាក់​ផ្សេងទៀត បាន​រងរបួស និង​ទទួលបាន​ការព្យាបាល​នៅនឹងកន្លែង​កើតហេតុ​។​

​លោក​វ៉េ​ស​វូដ បានបញ្ជាក់​ទៀតថា អគារ​មួយ​នេះ​ទំនងជា​ស្ថិតនៅក្នុង​ដំណើរការ​វាយកម្ទេច​ចោល ហើយ​ផ្នែក​ខ្លះ​នៃ​អគារ បាន​បាក់​សង្កត់​មកលើ​ច​ញ្ចើ​ម​ផ្លូវ ស្ថិតនៅ​ភាគ​កណ្តាល​នៃ​ទីក្រុង​តូ​រ៉ុ​ន​តូ​។​

​បច្ចុប្បន្ន​ប្រតិបត្តិការ​ជួយសង្គ្រោះ កំពុង​បន្ត តែ​គេ​ជឿជាក់ថា គ្មាន​ជនរងគ្រោះ​ណា​ម្នាក់​នៅជាប់​ខាងក្រោម​អគារ​នោះទេ​៕

NEW YORK, NY - MARCH 12:  Firefighters from the Fire Department of New York (FDNY) respond to a 5-alarm fire and building collapse at 1646 Park Ave in the Harlem neighborhood of Manhattan March 12, 2014 in New York City. Reports of an explosion were heard before the collapse of two multiple-dwelling buildings that left at least 11 injured.  (Photo by Andrew Burton/Getty Images)

 

Related Articles

Back to top button
Close
Close