ឧបករណ៍ក្មេងលេងក្នុងផ្សារស្ទឹងមានជ័យថ្មីឆក់ក្មេងប្រុសម្នាក់ស្លាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ មេសា ២០១៦) ៖ ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយសារត្រូវចរន្តភ្លើងឆក់ ដែលឆ្លងចេញពីឧបករណ៍ក្មេងលេងស្ថិតនៅក្នុងផ្សារស្ទឹងមានជ័យថ្មី ភូមិទ្រា៣ សង្កាត់ស្ទឺងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកបាន ផ្សព្វផ្សាយចែករំលែកកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ដោយទាមទារឲ្យម្ចាស់ផ្សារតែទទួលខុសត្រូវចំពោះករណីចរន្តភ្លើងឆក់ ក្មេងស្លាប់ ខណៈបានទិញសំបុត្រចូលលេងឧបករណ៍ទាំងនោះ ។ ចំពោះករណីនេះយើងមិនអាចសុំការបំភ្លឺបានទេពីអ្នកទទួលខុសត្រូវ ផ្សារស្ទឹងមានជ័យថ្មី ដោយសារគ្មានលេខទូរស័ព្ទទំនាក់តំនង ៕