អ្នក​ស្លាប់​ដោយ​សារ​រញ្ជួយ​ដី​នៅ​អេក្វាដ័រ​កើន​ឡើង​ដល់ ២​៤៦​នាក់ ​

សារព័ត៌មាន​ Cambodia News/

អេក្វាដ័រ  (១៨ មេសា ២០១៦) ៖ នៅថ្ងៃទី១៨ ខែមេសា នេះ ទូរទស្សន៍BBC បានចេញផ្សាយ​ព័ត៌​មានចុងក្រោយបង្អស់ ស្តីពីគ្រោះរញ្ជួយដីដែលបានកើតឡើងនៅក្នុងប្រទេសអេក្វាដ័រ បានសម្លាប់មនុស្ស ដល់ទៅ២៣៥នាក់។

មនុស្សប្រមាណ២៣៥នាក់ ត្រូវបានរបាយការណ៍បញ្ជាក់ច្បាស់ថា បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍គ្រោះរញ្ជួយដី ដ៏អាក្រក់បំផុតដែលមិនធ្លាប់មានជាងមួយទសវត្សរ៍ មកហើយមនុស្ស២៥២៧នាក់ ផ្សេងទៀត បានទទួលរងរបួស។

កងកម្លាំងទាហានប្រមាណ១ម៉ឺននាក់ និងក្រុមប៉ូលីស៣៥០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងតំបន់រងគ្រោះ និងកំពុងបន្តធ្វើការ នៅឡើយ។

គួរបញ្ជាក់ថា ហេតុការណ៍រញ្ជួយដីដែលបានកើងឡើងនៅវេលាល្ងាចថ្ងៃសៅរ៍ មានទំហំ៧ចុច៨រ៉ិចទ័រ។ លោកប្រធានាធិបតីអេក្វាដ័រ Rafael Correa បានកាត់បន្ថយពេលវេលាទស្សនកិច្ចផ្លូវការ ទៅកាន់ប្រទេសអ៊ីតាលី ដើម្បីត្រឡប់មកប្រទេសវិញ ក្នុងការធ្វើការងារសង្គ្រោះជនរងគ្រោះ៕ ប្រភព​ពី​ ៖ BBC

5

 

Related Articles

Back to top button
Close
Close