ដេននី ខ្វាន់ ថានៅស្រុកខ្មែរមានជម្ងឺរិះគន់គេខុសរបៀប
សារព័ត៌មាន Cambodia News/
កម្យាន្ត (០៤ មេសា ២០១៦) ៖ កញ្ញា ដេននី ខ្វាន់ ដែលជាតារាតែងតែបញ្ចេញសកម្មភាពសិចស៊ីលើបណ្តាញសង្គមហ្វេសប៊ុក បានចេញមុខជំនួសតារាក្នុងដួងចិត្តរបស់នាងគឺឺ មាស សុខសោភា ដែលត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់នាងថា មិនសាកសមចំពោះឈុតប្រពៃណីខ្មែរឬសិចស៊ីមិនចំពេល។
ដោយ តារាដែលតែងតែបញ្ចេញគល់ដើមទ្រូងរូបនេះបានសរសេរសារបង្ហោះលើបណ្តាញសង្គម ហ្វេសប៊ុក ថា ស្អប់បំផុតនៅស្រុកខ្មែរយើងគឺមានជំងឺម្យ៉ាង គឺជំងឺរិះគន់គេខុសរបៀប..តាមគំនិតរបស់ខ្ញុំផ្ទាល់គាត់ស្លៀក ចឹងគឺអត់មានអីខុសទេព្រោះវាជាស្ទាយរបស់គាត់ធម្មតាគាត់ជា អ្នកសិល្បះគឺតែងតែរកអ្វីដែលថ្មីហើយប្លែកពីគេចឹងហើយ..អ្វី ដែលសំខាន់គឺគាត់មិនបានស្លៀកខ្លីចូលវត្តនោះទេ អ្នកណាក៏ដឹងថាគាត់ជាតារាចំរៀងម្នាក់ដែលតែងតែស្លៀកពាក់សុភាព មិនសូវសុិចសុីដូចតារាផ្សេងទេ ចឹងហើយគ្រាន់តែស្លៀកប៉ុណ្ណោះវាមិនហួសហេតុនោះទេ ខ្ញុំសូមផ្តាំទៅកំពូលអ្នករិះគន់ទាំងអស់នោះថា បើឈប់បានឈប់ទៅវាគ្មានប្រយោជន៍នោះទេ
បើទំនេរខ្លាំងគួរយកពេលរកសុីចិញ្ចឹមជីវិតទៅកុំមកអង្គុយតែរិះគន់ខ្មែរគ្នាឯងគួរបើកភ្នែកមើលសិល្បះរបស់ប្រទេសជិតខាងផងថាគេដើរដល់ណាហើយ..ព្រោះតែមានតែអ្នករិះគន់ជាន់ពន្លិចសិល្បះខ្មែរគ្នាឯងចឹងហើយបានសិល្បះខ្មែរមិនរីកចំរើនអីតែបន្តិចគឺប៉ុណ្ណានៅតែប៉ុណ្ណឹង…She is my idol។