សាលារាជធានី ចាប់ផ្តើមពង្រីកផ្លូវជាតិលេខ៤ ដែលមានផ្លូវអាកាសថ្មើរជើង២
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ មេសា ២០១៦) ៖ យោងតាមការអោយដឹង នៅលើគណនីហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញបានអោយដឹងកាលពីពេលថ្មីនេះថា សាលារាជធានីភ្នំពេញ បាននឹងកំពុងចាប់ផ្តេីមស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ប្រវែង ១៧៥០ម។
គម្រោងនេះ នឹងស្ថាបនាផ្លូវអាកាសថ្មេីរជេីងចំនួន ២កន្លែង ដាក់លូប្រអប់និងលូចំហសងខាងផ្លូវ លាបគំនូសចរាចរ ដាក់ស្លាកសញាចរាចរ និងតម្លេីងបង្គោលភ្លេីងព្រែកជា២ផងដែរ៕