អាហារ ៣​​ ប្រភេទ​ ដែល​អ្នក​មិន​គួរញ៉ាំ ​នៅពេ​ល​ព្រឹក

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៤ មេសា ២០១៦) ៖ ​ការញ៉ាំអាហារដែលមាន​ផ្ទុកជាតិស្ករច្រើនពេក, និងមាន​ជាតិ​ខ្លាញ់​ច្រើន​ពេក​​ មិន​មាន​ផល​ល្អ​សំរាប់​សុខភាព យើងឡើយ ​ជា​ពិសេសពេលអ្នកបរិភោគវានៅពេលព្រឹក។ ថ្ងៃនេះ​ យើងសូមធ្វើការណែនាំលោកអ្នកពីអាហារ ៣​ ប្រភេទ ដែល​អ្នក​គួរ​ជៀស​វាង ពេលបរិភោគអាហារពេលព្រឹក ៖

១. សាច់ជ្រូកបីជាន់

បើទោះបីជាសាច់ជ្រូកបីជាន់ ​មានរស់ជាតិឆ្ងាញ់ពិសាក៏ដោយ ប៉ុន្តែវាអាចផ្តល់ផលប៉ះពាល់ដល់សុខភាព​យើងបាន ជាពិសេស​ពេលអ្នក​បរិភោគ​វានៅ​ពេល​ព្រឹក។ សាច់ជ្រូកបីជាន់មាន​ផ្ទុក​សារធាតុ នីត្រាត (nitrate)​ ជាច្រើន​ដែល ដែល​ធ្វើ​អោយ​អ្នក​កើត​ជំងឺមហារីកពោះវៀន​ធំ។ លើសពីនេះទៅទៀត សាច់ជ្រូកបីជាន់នឹងធ្វើ​ឲ្យ​អ្នក​ឆ្អែតបាន​យូរ ដែលធ្វើអោយ​​ប៉ះពាល់ដល់​ចលនា​ធ្វើ​ការ​ប្រចាំ​ថ្ងៃរបស់អ្នក។

២.អាហារចៀន

របបអាហារពេលព្រឹក ​មួយប្រភេទនេះ​ស្ទើរតែត្រូវបានគេ​ហាម​ឃាត់​ទាំងស្រុង ។ អាហារបែបនេះ​សម្បូរទៅដោយ​ ជាតិស្ករ syrup, ជាមួយនឹងឧស្ម័នពុល​ដែលធ្វើ​ឲ្យ​អ្នក​មាន​ជាតិ​ហ្គាស​យ៉ាង​ឆាប់​រហ័ស។ អាហារចៀន​ក៏អាចធ្វើ​ឲ្យ អ្នកស្រែក ទឹកភ្លាមៗ, ពិបាកក្នុងការរំលាយ បន្ទាប់ពីអ្នកធ្វើការពេញមួយថ្ងៃ។ លើសពីនេះទៅទៀត អាហារចៀន​អាចបង្ក​ ឲ្យអ្នកមាន​ ជំងឺធាត់ និង ជំងឺមហារីក។

៣. ភេសជ្ជៈដែលមាន​ជាតិកាបូន

ភេសជ្ជៈដែលមាន ​ជាតិកាបូននឹង​ធ្វើ​ឲ្យ​អ្នក​បាត់​បង់​កាឡូរីជាច្រើន ប្រសិនបើអ្នក​បរិភោគនៅពេលព្រឹក។ ឧទាហរណ៍ដូចជា​ទឹកសូដាជាដើម ព្រោះវា​មាន​ផ្ទុកឧស្ម័ន CO2 ច្រើន ដែលធ្វើ​ឲ្យប៉ះពាល់ដល់​សរីរាង្គរំលាយ​អាហារ​របស់​អ្នក៕

Capture

 

Related Articles

Back to top button
Close
Close