បាក់​ស្ពាន​អាកាស​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​ជាង​១០​នាក់​ និង​ជាង​១០០​នាក់ ​កប់​ក្រោម​ស្ពាន​

សារព័ត៌មាន​ Cambodia News/

ភ្នំ ​ពេញ (០១ មេសា ២០១៦) ៖ កាល​ពីថ្ងៃ​ទី៣១ ខែមីនា​ ស្ពានអាកាស​មួយ​ដែល​កំពុង​សាងសង់​នៅ​ទីក្រុង​កុល​គូ​តា (Kolkata) ប្រទេស​ឥណ្ឌា បាន​បាក់​ដួលរលំ ដោយបាន​សម្លាប់​មនុស្ស​យ៉ាងតិចណាស់​២១​នាក់​និង​ជិត​១០០​នាក់​បាន​រងរបួស​ កាល​ពីថ្ងៃ​ទី៣១ ខែមីនា​។​

កំណាត់​ស្ពាន់​ប្រវែង​១០០​ម៉ែត្រ​នៃ​ស្ពាន ​អាកាស​ប្រវែង​២​គីឡូម៉ែត្រ​នេះ ​បានរ​លំបាក់​សង្កត់​លើ​អ្នកដំណើរ​ច្រើន​នាក់​និង​រថយន្ត​ជាច្រើន​គ្រឿង​។ ក្រុម​អ្នក​សង្គ្រោះបាន​កំពុង​ជួយសង្គ្រោះ​មនុស្ស​​រាប់សិប​នាក់​ដែល​នៅជាប់ ​ ក្រោម​គំនរ​បាក់បែក​ស្ពាន​នោះ​។​

ស្ពាន ​អាកាស​នេះ​បានចាប់ផ្តើម​សាង ចាប់តាំងពី​ឆ្នាំ​២០០៩​មក ។​ ​មូលហេតុ​នៃ​ការដួលរលំ​ស្ពាន​នេះ​មិនត្រូវ​បានដឹង​ច្បាស់​ភ្លាមៗ​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​សំណង់​IVRCL ​ដែល​សង់ស្ពាន់​នេះ​​បាន​និយាយថា​ខ្លួន​នឹង​ សហការ​ជាមួយ​ក្រុម​អ្នកស៊ើប​អង្កេត​​៕ ប្រែ​សម្រួល​ដោយ ៖ យុវវ័យថ្មី​ (ប្រភព​ពី​ BBC)

5

476

Related Articles

Back to top button
Close
Close