លោក ជួន សុវណ្ណ ព្រមានមន្រ្តីឲ្យបញ្ឈប់យកកម្រៃសេវា លើការធ្វើការធ្វើលិខិតស្នាម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (៣១ មីនា ២០១៦) ៖ លោក ជួន សុវណ្ណ នាយឧត្តមសេនីយ៍ នៃស្នងការនគរបាលរាជាធានីភ្នំពេញ បានធ្វើការព្រមានធ្ងន់ៗជាថ្មី លើមន្រ្តីនគរបាលក្នុងរាជធានីភ្នំពេញ ឲ្យបញ្ឈប់យកកម្រៃក្រៅសេវា ពីប្រជាពលរដ្ឋលើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត ដើម្បីជៀសវាងការតិះទៀនផ្សេង។
ការព្រមាននេះធ្វើឡើងក្នុងពិធីបើកអង្គសន្និបាត ត្រួតពិនិត្យសភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមីនា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា កន្លងមកមានប្រជាពលរដ្ឋខ្លះបានលើកឡើងថា ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិតបញ្ជាក់កំណើតទាំងនោះ មានការយកកម្រៃក្រៅសេវាពី ៣០ដុល្លារទៅ ៨០ដុល្លារ និងដល់ជាង១០០ដុល្លារ ក៏មានបើចង់បានលឿន៕