លោកស្រី អ៊ុងសាន ស៊ូជី ទទួលបានតំណែងថ្មីជាទីប្រឹក្សារដ្ឋ ស្មើរនឹងនាយករដ្ឋមន្ត្រី
សារព័ត៌មាន Cambodia News/
មីយ៉ាន់ម៉ា (៣១ មីនា ២០១៦) ៖ គណបក្ស សម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រីបានឈ្នះការបោះឆ្នោតភ្លូកភ្លូកដីកាលពីឆ្នាំមុន ប៉ុន្តែលោកស្រីត្រូវបានហាមឃាត់ពីតំណែងប្រធានាធិបតី ដោយលោកស្រីអាចទទួលបានតំណែងថ្មីជា “ទីប្រឹក្សារដ្ឋ” ដែលតំណែងនេះមានតួនាទីស្រដៀង នឹងនាយករដ្ឋមន្ត្រីសម្រាប់មេដឹកនាំប្រជាធិបតេយ្យ។
លោកស្រី បានកាន់តំណែងរដ្ឋាភិបាលជាច្រើនរួចមកហើយ និងបាននិយាយថា គាត់នឹងគ្រប់គ្រងមីយ៉ាន់ម៉ាតាមរយៈសិទ្ធិប្រទាន។ កាលពីថ្ងៃពុធ ប្រធានាធិបតីសម្រិតសម្រាំងរបស់លោកស្រីស៊ូជី គឺលោក ធីន ច បានស្បថចូលកាន់តំណែង។
លោកស្រីស៊ូជីមិនអាចក្លាយជា ប្រធានាធិបតីបានទេ ព្រោះច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់បេក្ខជនណាដែលមានប្តីឬប្រពន្ធឬ កូនបរទេស។ កូនប្រុសពីរនាក់របស់លោកស្រីគឺជាជនជាតិអង់គ្លេស។ តែទោះយ៉ាងណា លោកស្រីធ្លាប់និយាយថ្មីៗនេះថា លោកស្រីនឹងកាន់តំណែងខ្ពស់ជាងប្រធានាធិបតីទៅទៀត៕ ប្រភពពី ៖ BBC