វិទ្យាល័យ​ «ប៊ុន រ៉ា​នី ​ហ៊ុន ​សែន ​អម្ពវ័ន​​ជំនីក» ត្រូវ​​បាន​​សម្ពោធ​ដាក់​​ឲ្យ​​ប្រើ​​ប្រាស់​​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (៣០ មីនា ២០១៦) ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹង​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់វិទ្យាល័យ «ប៊ុន រ៉ានី ហ៊ុន សែន អម្ពវ័នជំនីក» និង​ស្ពាន​មួយ​ខ្សែ​ប្រវែង​ ១៨០ម៉ែត្រ នៅក្នុងឃុំជំនីក ស្រុកក្រូចឆ្មារ  ខេត្តត្បូងឃ្មុំ ដែលជាទឹកដីកំណើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

អគារសិក្សា ដែលសម្ពោធនៅថ្ងៃនេះមានចំនួនមួយខ្នង កម្ពស់ ៣ជាន់ ស្មើ ២៤បន្ទប់។ សមិទ្ធផលអគារសិក្សា និង​ស្ពាន​នៅ​លើ​ទឹក​ដី នៃខេត្តត្បូងឃ្មុំនេះ ជាសមិទ្ឋផលថ្មីមួយ ទៀត​ក្នុង​ការ​ចូល​រួម​បម្រើ​ជា​ប្រយោជន៍​យ៉ាង​សំខាន់​បន្ថែម​ទៀត​ដល់​ការ​ បណ្តុះ​បណ្តាលធនធានមនុស្ស ក៏​ដូច​ជា​បម្រើ​ដល់​ការ​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​ផលិត​ផល​របស់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ទៀត​ផង។ កម្មវិធីនឹងត្រូវចាប់ផ្តើមនៅម៉ោង ៨ និង ០០ នាទី ព្រឹក៕

2

Capture1

Related Articles

Back to top button
Close
Close