ឆ្នាំ២០១៥ កម្ពុជា ទទួលបានមេដាយ ៤៦គ្រឿង

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៣០ មីនា ២០១៦) ៖ រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ហ្សង ជួនណារ៉ុន បានមានប្រសាសន៍ ក្នុងឳកាសសន្និបាត នាថ្ងែទី២៩ ខែមីនា ឆ្នាំ២០១៦​នេះថា ក្នុងឆ្នាំ ២០១៥ ប្រទេសកម្ពុជា ទទួលបានមេដាយ ពីការប្រកួតជា លក្ខណៈអន្តរជាតិ សរុប​ចំនួន៤៦គ្រឿង ក្នុង​នោះ​មេដាយមាស ៩គ្រឿង, មេដាយប្រាក់ ១១គ្រឿង និងមេដាយសំរិទ្ធ២៦គ្រឿង។ 

ដោយក្រសួងអប់រំអត្តពលិក កម្ពុជា ចូលរួមការប្រកួតប៉េតង់ ជើងឯកពិភពលោក និងអាស៊ីអគ្នេយ៍ ទទួលបានមេដាយមាស ៥គ្រឿង, មេដាយ ប្រាក់៦គ្រឿង និងមេដាយសំរិទ្ធ ១០គ្រឿង,កីឡាស៊ីហ្គេមលើកទី ២៨ ទទួលបានមេដាយមាស ១គ្រឿង​,មេដាយ​ប្រាក់ ៥គ្រឿង និងមេដាយ សំរិទ្ធ ៩គ្រឿង និងកីឡាវ៉ូវីណាមជើងឯក ពិភពលោកលើកទី៥ ទទួលបានមេដាយមាស ២គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង។

ក្រសួងអប់រំបន្តអប់រំការលើកកម្ពស់ វិស័យកីឡា លើកគោលនយោបាយជាតិស្តី ពីការអភិឌ្ឍវិស័យ អប់រំកាយ និងកីឡា ពីរាជ​រដ្ឋាភិបាល ដូចជាៈកែសម្រួលប្រកាស អន្តរក្រសួង ស្តីពីគោលការណ៍ ចំណាយសម្រាប់ប្រមូលផ្តុំ ហ្វឹកហ្វឺនក្រុមជម្រើសជាតិ និង គោលការណ៍ ផ្តល់ប្រាក់រង្វាន់ដល់ ជ័យលាភីពីការ ប្រកួតជើងឯកអន្តរជាតិនានាផងដែរ៕

6

 

Related Articles

Back to top button
Close
Close