សម្តេច ហ៊ុន សែន បង្កើតកម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា”
សារព័ត៌មាន Cambodia News/
ភ្នំពេញ (២៩ មីនា ២០១៦) ៖ វីរៈភាព តស៊ូ និងការលះបង់ដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិគឺមិនមានអ្នកណាម្នាក់សព្វថ្ងៃនេះធ្វើបានឡើយ។ សម្តេចតេជោ ហ៊ុន សែន គឺរួមសុខរួមទុក្ខនៅជាមួយពលរដ្ឋ ហើយលើកទឹកចិត្តពលរដ្ឋ ជាពិសេសយុវជនអោយខិតខំកសាងអំពើល្អនិងចូលរួមនៅក្នុងការងារសង្គម អោយបានច្រើន។
កម្មវិធី “ខ្ញុំជាយុវជនគំរូកម្ពុជា” ដែលនឹងចាប់ផ្តើមនៅដើមខែ មេសា ២០១៦ ខាងមុខនេះលើទំព័រ Facebook សម្តេចតេជោ គឺជាកម្មវិធីលើកទឹកចិត្ត និងជំរុញការចូលរួមរបស់យុវជន យុវនារីអោយខិតខំកសាងអំពើល្អអោយកាន់តែច្រើននៅក្នុងសង្គមជាតិ ។
សម្តេច តេជោ តែងតែលើកតម្កើង និងចាត់ទុកពលរដ្ឋជាសហការីដ៏សំខាន់បំផុតនៅក្នុងការដឹកនាំ និងអភិវឌ្ឍន៌ប្រទេសជាមួយគ្នាមិនដូចបុគ្គលមួយចំនួនដែលចាត់ទុក ពលរដ្ឋជាឧបករណ៍នយោបាយ ហើយអោយពលរដ្ឋធ្វើតាមតែខ្លួនចង់ដោយមិនបានស្តាប់មតិយោបល់ចូលរួម អ្វីពីប្រជាពលរដ្ឋឡើយ។
សម្តេចតេជោ ហ៊ុន សែន គឺនៅតែជាប្រមុខដឹកនាំដែលមានប្រជាប្រីយ៍ភាព និងទុកចិត្តបំផុតសម្រាប់កម្ពុជា ទាំងពេលបច្ចុប្បន្ននិងទៅអនាគត៕