ក្រសួង​រ៉ែ​​ និង​​ថាមពល​ ​ចេញ​​សារាចរ​​ស្តី​ពី​​វិធាន​​ការ​​ដឹក​​ជញ្ជូន​​រ៉ែ​សំ​ណង់​​គ្រប់​​ប្រភេទ​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៣ មីនា ២០១៦) ៖ ដោយមើលឃើញថាកន្លងមកការដឹកជញ្ជូនរ៉ែសំណង់គ្រប់ប្រភេទ មានគ្រួស ខ្សាច់ ដីក្រហម ដីឥដ្ឋ​ជា​ដើ​ម បង្ក​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ដល់​បរិស្ថានយ៉ាងធ្ងន់ធ្ងរ និងដឹកហួសកំណត់ធ្វើឲ្យធ្លាក់ជ្រុះ រាយប៉ាយ​តា​ម​ដងផ្លូវ ប៉ះពាល់សុខភាពប្រជាពលរដ្ឋ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ជារើយៗផងនោះ ទើបក្រសួងរ៉ែ និង​ថា​មពល​ចេញ​សារាចរ​ស្តី​ពី​វិធាន​ការ​ដឹក​ជញ្ជូន​រ៉ែ​សំណង់​គ្រប់​ប្រភេទ​នេះ ​ដើម្បីទប់ស្កាតនូវផល​ប៉ះ​ពាល់ខាងលើ។

ក្នុង​​សារាចរបានដាក់ចេញនូវវិធានការមួយចំនួនគឺ ទី១ អាជីវករ ក្រុមហ៊ុនអាជីវកម្ម មិនត្រូវផ្ទុករ៉ែសំណ​ង់​ឲ្យ​លើស​ពី​ទ្រុង​រថ​យន្ត​ដែល​ដឹកនោះឡើយ។ ទី២ ត្រូវគ្របតង់កៅស៊ូឲ្យជិត ចងឲ្យជាប់ ចៀសវាង​កា​រធ្លាក់​ជ្រុះនៅលើផ្លូវ។និងទី៣ ត្រូវ​ចូល​រួម​ថែ​រក្សា​ផ្លូវ ដោយស្រោចទឹកជាប្រចាំមិនបង្កឲ្យមានធូលីហុយ នាំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋពេលធ្វើដំណើរឡើយ៕​

Capture

 

 

Related Articles

Back to top button
Close
Close