រា​ជាយ​​ស្ម័យ​​យាន្ត​នឹង​​​បើក​​ដំណើរ​ការ​​ឡើង​វិញ ​​​ពី​​រាជធានី​​ភ្នំពេញ​ទៅ​ខេត្ដ​​ព្រះ​សីហនុ​ នៅ​​ថ្ងៃ​ទី​​​៩ ខែមេសា​​ខាង​មុខ​​

​សារព័ត៌មាន Cambodia News/
ភ្នំ​ពេញ (២៣ មីនា ២០១៦) ៖ រា​ជាយ​ស្ម័យ​យាន្ត​នឹង​ចាប់ដំណើរការ​ដឹក​អ្នកដំណើរ​ឡើងវិញ​នៅ​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៦ នេះ ដើម្បី​អបអរសាទរ​ពី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ចូល​ឆ្នាំវក អដ្ឋ​សក បន្ទាប់​ខកខាន​ជាង​២០​ឆ្នាំ​។​
​ពេលវេលា​ ចេញដំណើរ​ពី​ភ្នំពេញ គឺ​នៅ​ម៉ោង ៧​ព្រឹក ឆ្ពោះទៅ​ខេត្ត​ព្រះសីហនុ ដោយ​អាច​ផ្ទុក​អ្នកដំណើរ​ដែល​ចូលចិត្ត​ធ្វើដំណើរ​ទស្សនា​ទេសភាព​ធម្មជាតិ​ ព្រៃភ្នំ​ព្រឹក្សា បាន​ពី ១៣០ ទៅ​១៦៥​នាក់។

ចំពោះ ​តម្លៃ​សំបុត្រ​ក្នុងការ​ធ្វើដំណើរ​តាម​រថភ្លើង​វិញ ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះ សីហនុ​សំបុត្រ​ថ្លៃ​៧​ដុល្លារ ក្នុង​មនុស្ស​ម្នាក់ មាន​បម្រើ​អាហារសម្រន់ និង​ភេសជ្ជ​ផងដែរដោយ​ប្រើ​រយៈពេល​៨​ម៉ោង​លើ​ចម្ងាយ​ផ្លូវ ២៦០​គីឡូម៉ែត្រ​។
ចំណែក ​ចេញដំណើរ​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ដ​តាកែវ តម្លៃ​សំបុត្រ​ថ្លៃ​៥​ដុល្លារ ក្នុង​មនុស្ស​ម្នាក់ ខណៈ​ពី ភ្នំពេញ​ទៅ​កំពត ថ្លៃ​៦​ដុល្លារ ក្នុង​មនុស្ស​ម្នាក់​ បើកបរ​យឺតៗ​ក្នុង​ល្បឿន​ជា​មធ្យម​ពី​៣០ ទៅ​៤០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​។ ដោយហេតុ​ចំនួន​សំបុត្រ​មានកំណត់ ដូច្នេះ​បើ​ចង់​ធ្វើដំណើរ​តាម​រថភ្លើង លុះត្រាតែ​ទិញ ឬ​កក់​សំបុត្រ​ទុក​មុន​៕
1
2

Related Articles

Back to top button
Close
Close