ដើមឆ្នាំ២០១២កុមារកម្ពុជា៦៤នាក់បានស្លាប់ដោយជំងឺគ្រុនឈាម
ដោយ៖ ហេង នាង
ភ្នំពេញ៖យោងតាមរបាយការណ៍ របស់មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ បាណកសាស្ដ្របានឲ្យដឹងថា ក្នុងរយៈពេល ២៨ សប្តាហ៍ ដើមឆ្នាំ២០១២ ជំងឺគ្រុនឈាម បានសម្លាប់ កុមារកម្ពុជា ចំនួន៦៤នាក់ ដែលមាន (អត្រាស្លាប់រហូតដល់ ០,៣៦% ) ក្នុងចំណោម អ្នកជំងឺ ដែល បានចូលសម្រាកព្យាបាល សេវាសាធារណៈចំនួន ១៧.៩៣៥នាក់។
ករណីចំនួនកុមារគ្រុនឈាមចូលសម្រាកព្យាបាលសេវា សាធារណៈមានចំនួន ១៧.៩៣៥ នាក់ ក្នុង នោះអ្នកស្លាប់មានចំនួន៦៤នាក់។ ចំពោះករណីឈឺ មានការកើនឡើង២២៩ភាគរយបើប្រៀបធៀប ឆ្នាំ២០១១ មានករណីឈឺចំនួន៥.៤៤៤នាក់ក្នុងនោះ ០,៥៥ភាគរយដែលមាន២៩នាក់បានស្លាប់បាត់ បង់ជីវិត។
ដោយទ្បែកថ្មីៗនេះចំនួនករណីឈឺប្រចាំសប្ដាហ៍បានថយជាប់ៗគ្នា២សបា្ដហ៍ហើយគឺពី ២៣៦៥ករណីនាសប្ដាហ៍ទី២៦មកនៅ២០៩៣ករណីនាសប្ដាហ៍ទី២៨។ យ៉ាងណាក៏ដោយមាតាបិតាទាំង អស់ត្រូវបន្ដប្រុងប្រយ័ត្នថែរក្សាការពារកូនបន្ដទៀតព្រោះបើតាម ការសង្កេតនិងបទពិសោធន៍កន្លង មកលុះត្រាតែដល់សប្ដាហ៍ទី៣០ទើបករណីឈឺចាប់ផ្ដើមថយចុះទៅវិញ។
មូលហេតុដែលមានករណីឈឺបានកើនឡើងគឺដោយសារឆ្នាំនេះជាឆ្នាំទី៥នៃវដ្ដនៃការរាតត្បាតបើ រាប់ពីឆ្នាំ២០០៧ មកហើយសន្ទស្សន៍មូសឆ្នាំ២០១២ខ្ពស់ជាងឆ្នាំ២០០៧ យ៉ាងច្រើន។ ការឆ្លើយតប ជាវិជ្ជមានរបស់ប្រជាជនដែលព្រមយកកូនមកព្យាបាលនៅសេវាសាធារណៈតាមការអំពាវនាវរបស់ ក្រសួង៕