ចាប់ពីថ្ងៃទី១៤-២១ ខែមីនា ស្ថានភាពអាកាសធាតុនៅកម្ពុជា មានអាកាសធាតុក្តៅ និងអាចមានភ្លៀងកក់ខែ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៤ មីនា ២០១៦) ៖ តាមរយៈការព្យាករណ៏នេះបង្ហាញថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ២១ ខែមីនា ឆ្នាំ២០១៦ ស្ថានភាពអាកាសធាតុនៅកម្ពុជានឹងមានអាចអាកាសធាតុក្តៅនៅតំបន់វាលទំនាប តំបន់ខ្ពស់រាប និងអាចមានភ្លៀងកក់ខែនៅជួរភ្នំក្រវាញ។
ក្នុងនោះ ៖
– តំបន់វាលទំនាប និងតំបន់ខ្ពស់រាបភាគខាងជើង មានសីតុណ្ហភាពអតិបរមា ៣៧-៣៨ អង្សាសេ
– តំបន់ខ្ពង់រាបភាគឦសាន មានសីតុណ្ហភាពអតិបរមា ៣៣-៣៥ អង្សាសេ
– តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអតិបរមា ៣២-៣៤ អង្សាសេ និងអាចមានភ្លៀងកក់ខែ ក្នុងចន្លោះថ្ងៃទី១៦-១៩ ជាពិសេសនៅតំបន់ជួរភ្នំក្រវាញ៕