បំផ្ទុះគ្រាប់បែកលើរថយន្តក្រុងនៅតួកគីបណ្តាលឲ្យស្លាប់មនុស្សតិចបំផុត ៣៤នាក់
ប្រែសម្រួលដោយ៖ សារព័ត៌មានយុវវ័យថ្មី/
ភ្នំពេញ (១៤ មីនា ២០១៦) ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៤ ខែមិនា នេះបានឲ្យដឹងថា នៅវេលាម៉ោង ប្រមាណ១៨ និង៤៥នាទី ម៉ោងក្នុងតំបន់ មានករណីបំផ្ទុះគ្រាប់បែកទៅលើរថយន្តក្រុង បណ្តាលឲ្យមាន អ្នកស្លាប់យ៉ាងតិច បំផុតក៏៣៤នាក់ដែរ ។
ករណីវាយប្រហារមួយដោយគ្រាប់បែកទៅលើរថយន្តក្រុង កើតឡើងស្ថិតនៅជិត ឧទ្យាន Guven នៅជាយក្រុង អង់ការ៉ា ដែលទីតាំងកើតហេតុនេះ នៅក្បែរអគាររដ្ឋាភិបាល និងតុលាការឧទ្ទរ ផងដែរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលតួកគី បានឲ្យ ដឹងថា កាលពីថ្ងៃអាទិត្យ មានការវាយប្រហារ ដោយក្រុមភេរវករ មួយទៅលើរថយន្តក្រុង ដែលនេះជាការ វាយប្រហារជាលើក ទី២ហើយ និងបានបណ្តាលឲ្យមាន អ្នកស្លាប់តិចបំផុត ៣៤នាក់ អ្នកផ្សេងទៀតរងរបួស ប្រមាណ១២៥នាក់ ក្នុងនោះមាន១៩នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
គួរបញ្ជាក់ថា ករណីបំផ្ទុះគ្រាប់បែកនេះដែរ មិនត្រឹមតែបង្កឲ្យ រថយន្តក្រុងមួយគ្រឿង ផ្ទុះឆេះខ្ទេច រថយន្តនៅក្បែរកន្លែងកើតហេតុ ខាងលើចំនួនន ១២គ្រឿង ផ្សេងទៀតក៏ត្រូវ បំផ្លាញដែរ ៕ ប្រភពពី៖ bloomberg.com