សម្តេច ហ៊ុន សែន ថា ​ការ​បើក​ប្រាក់ខែ​តាមធនាគារជា​ការជួយ​កាត់បន្ថយអំពើ​ពុករលួយ

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (០៩ មីនា ២០១៦) ៖ ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ឡើង​នៅ​ វិទ្យាស្ថានជាតិ​អប់រំ នៅព្រឹកថ្ងៃ​ពុធនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​ព្រះ​រាជាណាចក្រកម្ពុជា ​បាន​មាន​ប្រសាសន៍ថា​ រដ្ឋាភិបាល​បាន​សម្រេច​​ប្រើប្រាស់​បច្ចេកវិទ្យា ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដោយ​សម្តេចបាន​លើក​ឡើង​ករណី​បើក​ប្រាក់ខែ​មន្រ្តី​រាជ​ការ​តាម​ធនា​គារ​ ជា​ចំណាត់​ការ​មួយ​លុបបំបាត់”មន្រ្តីខ្មោចបើកប្រាក់ខែ”។​

ក្នុងពិធីចែកសញ្ញាបត្រដល់គ្រូបញ្ចប់ការសិក្សាគរុកោសល្យដែល​ធ្វើ​ឡើង​នៅ​ វិទ្យាស្ថានជាតិ​អប់រំ សម្តេច ហ៊ុន សែន បាន​លើក​ឡើង​ពីករណី​មន្រ្តីខ្មោច​ ដែល​សម្តេចថា​ មិន​ចេះ​មក​បើក​ប្រាក់ខែនោះទេ។ សម្តេចលើក​ឡើង​ករណី​ផ្សេង​ទៀតដូចជា​មន្រ្តី​ពន្ធ​កាត់​កងប្រាក់ផ្ទាល់​ជាមួយ​ អ្នក​បង់​ពន្ធ ដែល​សម្តេច​ថានេះ​អាច​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​។

​សម្តេច ហ៊ុន សែន ​បន្ត​ថា៖ “មួយទៀត ​មន្រ្តីខ្មោច ខ្មោចវា​អត់ចេះទៅបើគណនីនៅធនាគារទេ។ ឥឡូវខ្ញុំចូលទៅដល់ គេ​ហៅ​ថាប្រើ​បច្ចេកវិទ្យាព័ត៌មានដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ​ឬ​ អំពើមិនប្រក្រតី។ ប្រើប្រាស់ប្រព័ន្ធធនាគារ បង់​ពន្ធ​ក៏​អញ្ចឹង​ដែរ​។ កុំឲ្យមន្រ្តីពន្ធជួប​ជាមួយ​អ្នក​បង់​ពន្ធ​ ក្រែ​ង​លោ​វាកាត់កងគ្នា បង់តាមធនាគារ អញ្ចឹង​វាអត់កាត់កងគ្នាបានទេ”៕

21

Related Articles

Back to top button
Close
Close