ច្បាប់​​ចរាចរណ៍​​នឹង​​ចាប់​​ផ្ដើម​​ពិន័យ​​ឡើង​​វិញ​​លើ​​ការ​​ត្រួត​​ពិនិត្យ​​ឯក​​សារ​​​​ផ្សេង​ៗ​​របស់​​យាន​​ជំនិះ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៦ កុម្ភៈ ២០១៦ ក្រោយ​កិច្ច​ប្រជុំ​ក្រុម​ការងារ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវ​ គោក និង​ពិភាក្សា​លើ​ឯកសារ​ជំនួយ​ស្មារតី​អំពី​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ រួច​មក​នៅ​សល់​មិន​ដល់​ប៉ុន្មាន​ថ្ងៃ​ទៀតនោះ​​ទេ ច្បាប់​ចរាចរណ៍​នឹង​ចាប់​ផ្ដើម​ពិន័យ​ឡើង​វិញ​លើ​ការ​ត្រួត​ពិនិត្យ​ឯក​សារ​​ ​ផ្សេង​ៗ​របស់​យាន​ជំនិះ។

​​អ្នក​បើកបរ​ម៉ូតូ ​មាន​កម្លាំង​ម៉ាស៊ីន​មិន​លើស​ពី១២៥ cc ត្រូវ​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង និង​ភ្ជាប់​នូវ​អត្តសញ្ញាណប័ណ្ណ​សម្គាល់​ខ្លួន ឬ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​មាន​តម្លៃ​ស្មើ , សម្រាប់អ្នកបើកបរម៉ូតូកង់៣ និង​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក ត្រូវ​ភ្ជាប់​នូវ​បណ្ណ​បើកបរ​ប្រភេទ ក ,ត្រូវ​ភ្ជាប់ប័ណ្ណ​សម្គាល់​ម៉ូតូ​​តាម​ខ្លួន ហើយ​​មាន​ពាក់​ផ្លាក​លេខ និង​​មាន​កញ្ចក់​មើល​ក្រោយ , ​កង់​ល្អ , ហ្រ្វាំង​ស៊ី , ភ្លើង និង​កញ្ចក់​ចាំង​ពន្លឺ​ត្រូវ​ដំណើរការ​ច្បាស់​ល្អ

​​ចំ​ពោះ​អ្នក​បើក​បរ​រថយន្តត្រូវ​យក​ជាប់​តាម​ខ្លួន​នូវ​បណ្ណ​បើក​បរ​ត្រឹម​ត្រូវ​តាម​ប្រភេទ​យាន​យន្ត , ប័ណ្ណ​សម្គាល់​រថយន្ត​ត្រូវ​ភ្ជាប់​តាម​ខ្លួន និង​មាន​ពាក់​ផ្លាក​លេខ , ត្រូវ​យក​ភ្ជាប់​តាម​រថយន្ត​នូវ​វិញ្ញាបនបត្រ​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស លិខិត​អនុញ្ញាត​ធ្វើ​អាជីវកម្ម , ត្រូវ​មាន​កញ្ចក់​មើល​ក្រោយ មាន​កង់​ល្អ ហ្រ្វាំង​ស៊ី ចង្កូត ផ្លិត​ទឹក​ជូត​កញ្ចក់មុខ-ក្រោយ និង​កញ្ចក់​ចាំង​ពន្លឺ​ត្រូវ​ដំណើរការ​ច្បាស់​ល្អ៕

Capture2

 

 

Related Articles

Back to top button
Close
Close