សម្តេច ហ៊ុន សែន ៖ យុវជនមួយចំនួនបានធ្វើឲ្យបាត់បង់ឱកាសរបស់ខ្លួន
សារព័ត៌មាន Cambodia News/
ដោយ ៖ ហេង នាង/
ភ្នំពេញ (២៦ កុម្ភៈ ២០១៦) ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ២៦កុម្ភៈនេះ បាន អញ្ជើញជាអធិបតី ថ្លែងបើកកម្មវិធីវេទិកាយុវជនអាស៊ី (Asian Youth Forum) ក្រោមប្រធានបទ “សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅសណ្ឋាគារសុខា។
ថ្លែង នៅក្នុងពិធីសម្តេចបានមានប្រាសាសន៍ថា យុវជនមួយចំនួនបានខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនយ៉ាងល្អ ដើម្បីខ្លួនឯង និងដើម្បីសង្គមកម្ពុជា ប៉ុន្តែយុវជនមួយចំនួនទៀត មាននិន្នាការជ្រុលនិយម ហើយការមិនអើពើនូវភាពជ្រុលនិយមទាំងនោះ បានធ្វើឲ្យពួកគេបាត់បង់ឱកាស នៅក្នុងការប្រើប្រាស់នូវសក្តានុពល ទេពកោសល្យ សមត្ថភាពនិងគំនិតល្អៗ ដើម្បីជាគុណប្រយោជន៍នៅក្នុងការស្តារ និងអភិវឌ្ឍប្រទេសជាតិរបស់ខ្លួន។
គួរបញ្ជាក់ថា វេទិកាយុជនអាស៊ី គឺមានកិច្ចសហការរៀបចំដោយ ក្រុមប្រឹក្សាយុវជនអាស៊ី និង សហភាពសហព័ន្ធយុវជនកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦៕


