ក្រសួង​​បរិស្ថាន​ ​​ប្តូរ​​ឈ្មោះ​​​ទៅ​ជា ​ក្រសួង​​ធន​ធាន​ធម្ម​ជាតិ​​ ​និង​​​បរិស្ថាន​​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៥ កុម្ភៈ ២០១៦) ៖ ក្រសួង​បរិស្ថាន​នឹងត្រូវ​ប្តូរ​ឈ្មោះ​ទៅ​ជា ​ក្រសួងធនធាន​ធម្មជាតិ​ និង​បរិស្ថាន​វិញ ដើម្បី​ឲ្យ​សម​ស្រប​នឹងទំហំការងារ​ ក្រោយ​ពី​រដ្ឋមន្រ្តីវ័យក្មេង នៃក្រសួងមួយនេះ បាន​ស្នើសុំ​ផ្ទេរ​ ការ ​គ្រប់គ្រង​ដី​សម្បទាន​សេដ្ឋកិច្ច ទៅ​ក្រសួង​កសិកម្ម ហើយផ្ទេរការងារ​គ្រប់គ្រង​តំបន់អភិរក្ស និង​ការពារនានា មកក្រសួង​បរិស្ថានវិញ។

ក្នុងពិធី ​បើក​សម្ភោ​ធ​ «​អគារ​មរតក​តេជោ​» នៅព្រឹក​ថ្ងៃ​ទី​២៥​កុម្ភៈ សម្តេច​ហ៊ុន សែន បាន​​បញ្ជាក់​អោយ​ក្រសួង​បរិស្ថាន​ត្រូវផ្ទេរ តំបន់វិនិយោគដីសម្បទានសេដ្ឋកិច្ចទៅអោយក្រសួងកសិកម្មគ្រប់គ្រងវិញ រីឯ​តំបន់​អភិរក្ស​ដែល​ធ្លាប់​តែ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និងនេសាទគ្រប់គ្រងនោះ ត្រូវផ្ទរទៅអោយក្រសួងបរិស្ថានគ្រប់គ្រង សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ជំរុញ​អោយ​ ក្រសួងទាំងពីរត្រូវពិនិត្យមើលថាមុខងារណាខ្លះដែលត្រូវផ្ទេរ ដើម្បីមានភាពទទួលខុសត្រូវនិងមានប្រសិទ្ធភាព។

នៅក្នុងកម្មវិធីនេះសម្តេច ​ បានមានប្រសាសន៏ កោត​សរសើរ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​មន្រ្តី​នៃ​ក្រសួង​បរិស្ថាន​ដែល​បាន​ ខិតខំ​ប្រឹង​ប្រែងបំពេញការងារបានល្អ។ សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏បន្តថា ការងារបរិស្ថានជាកាងារសកល និងចំបាច់អោយមានការចូលរួម និងដោះស្រាយពីរាជរដ្ឋាភិបាល ដើម្បីធានាបាននូវបរិស្ថានល្អ។

2
រូប​ភាព​ពី​ Facebook សម្តេច​ ហ៊ុន សែន។

​អគារ​មរតក​តេជោ​ ដែល​បើក​សម្ភោ​ធ​នៅ​ព្រឹក​នេះ ត្រូវបាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ៦,៨០០​ម៉ែត្រក្រឡា មាន​ទីតាំង​ចន្លោះ​ស្ពាន​នាគ និង​ស្ពាន​តន្ត្រី​កោះ​ពេជ្រ​។ អគារ​នេះ មាន​ទទឹង ២៦​ម៉ែត្រ និង​បណ្តោយ ១១០​ម៉ែត្រ មាន​កម្ពស់ ៣៩​ម៉ែត្រ ស្មើ​និង ៦​ជាន់ បាន​ចំណាយ​ថវិកា​សាងសង់​ជិត ៨​លាន​ដុល្លារ​៕

រូប​ភាព​ពី​ Facebook សម្តេច​ ហ៊ុន សែន។
រូប​ភាព​ពី​ Facebook សម្តេច​ ហ៊ុន សែន។

Related Articles

Back to top button
Close
Close