​សេដ្ឋវិទូ​អាហ្វ្រិក​ជំរុញ​ឱ្យ​កាត់​ផ្តាច់ទំនាក់​ទំនង​​រូបិយប័ណ្ណ​​សម័យ​អាណានិគម​ជាមួយ​អឺរ៉ុប

ណៈពេលដែលសេដ្ឋកិច្ចអឺរ៉ុបមានភាពទន់ខ្សោយ បានបង្កឱ្យមានការព្រួយបារម្ភនៅជុំវិញពិភពលោក សេដ្ឋវិទូនៅទ្វីបអាហ្វ្រិកកំពុង តែជំរុញឱ្យកាត់ផ្តាច់ទំនាក់ទំនង ដែលចងភ្ជាប់ទ្វីបនេះជាមួយអតីតប្រទេសមហាអំណាចអាណានិគម។ មតិមួយគឺចង់បំបែករូបិយប័ណ្ណ ហ្វ្រង់ស៊ីអេហ្វអេ (CFA franc) ដែលរូបិយប័ណ្ណនេះត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចំនួន១៤របស់ ទ្វីបអាហ្វ្រិក ចេញពីរូបិយប័ណ្ណអឺរ៉ូ។

វាគ្មិនម្នាក់នៅឯវេទិកាស្តីពីភាពលូតលាស់នៅទូទាំងទ្វីប អាហ្វ្រិក (Revival of Pan-Africanism Forum) គឺសេដ្ឋវិទូ សាឡូម៉ុន សាមេន (Salomon Samen) ដែលផ្តល់ប្រឹក្សាដល់ប្រទេសអាហ្វ្រិកមួយចំនួន ស្តីពីគោលនយោបាយសេដ្ឋកិច្ច។

លោក សាមេន បានពណ៌នារូបិយប័ណ្ណហ្វ្រង់ស៊ីអេហ្វអេ ក្រោយសង្គ្រាមលោកលើកទីពីរ ដែលត្រូវបានប្រើប្រាស់នៅទ្វីបអាហ្វ្រិក ខាងលិច និង កណ្តាល ថាជាទងសុកដែលត្រូវតែកាត់ផ្តាច់ចេញ។ លោក មានប្រសាសន៍ថា ការចាប់ផ្តើមដ៏ល្អ អាចជួយបន្ធូរបន្ថយទំនាក់ទំនងឥត ប្រែប្រួលរវាងរូបិយប័ណ្ណអឺរ៉ូនិង ហ្វ្រង់ស៊ីអេហ្វអេ។

«អត្រាប្តូរប្រាក់ថេររវាងរូបិយប័ណ្ណស៊ីអេហ្វអេ និងអឺរ៉ូ លែងមានភាពសមហេតុផលតទៅទៀតហើយ ពីព្រោះវិស័យពាណិជ្ជកម្មរវាងអាហ្វ្រិក និងអឺរ៉ុបបានផ្លាស់ប្តូរយ៉ាង ខ្លាំងកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ដោយតួនាទីកាន់តែធំធេងជាងមុន ត្រូវបានជំនួសដោយបណ្តាប្រទេសអាស៊ីនិង ចិន(China) ហើយពាណិជ្ជកម្មជាច្រើនត្រូវបានធ្វើឡើងជាមួយសហរដ្ឋអាមេរិកផងដែរ។ ដូច្នេះ វាមិនអាចទទួលយកបានទេ ដែលមាន ត្រឹមតែអត្រាប្តូរប្រាក់ថេរដ៏សាមញ្ញមួយ រវាងប្រាក់ហ្រ្វង់ស៊ីអេហ្វអេ និងប្រាក់អឺរ៉ូ។ អត្រានេះត្រូវតែត្រួតពិនិត្យឡើងវិញ។»

សេដ្ឋវិទូអាហ្វ្រិកម្នាក់ទៀតឈ្មោះ លោក ណាស់ ផូគូ (Nash Kpokou) ដែលជាជនជាតិកូតឌីវ័រ (Ivory Coast) ចង់ឱ្យប្រទេសចាយប្រាក់ ហ្រ្វង់ស៊ីអេហ្វអេ មានរូបិយប័ណ្ណខ្លួនឯង ដូច្នេះហើយសេដ្ឋកិច្ចអាហ្វ្រិកអាចបង្កើនភាពប្រកួតប្រជែងរបស់ពួកគេ ហើយមិនទទួល រងឥទ្ធិពលខ្លាំងពេកពីសំណាក់ជំហរមិនច្បាស់លាស់របស់ ប្រាក់អឺរ៉ូ។

«ប្រសិនបើយើងមានរូបិយប័ណ្ណផ្ទាល់ខ្លួន វាពិតជានឹងជួយសេដ្ឋកិច្ចរបស់យើងក្នុងការដោះស្រាយជាមួយប្រទេស ភាគច្រើនបំផុត ហើយ ពួកគេអាចលក់ទំនិញទៅកាន់ពិភពលោកទាំងមូល។»

លោក ផូគូ បានពណ៌នាប្រព័ន្ធនាពេលបច្ចុប្បន្ននេះ ថាជា«ទេសចរណ៍ធនាគារ»ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសបារាំងនិងអ្នកដឹកនាំ ដែលគាំទ្រដោយបារាំង ដែលមិនមែនគាំទ្រដោយប្រជាពលរដ្ឋអាហ្វ្រិកទេ សូម្បីតែនៅពេលដែលប្រទេសរបស់ពួកគេ បង្ហាញអំពីកំណើន សេដ្ឋកិច្ចដ៏ រឹងមាំក៏ដោយ។

«នៅពេលយើងនិយាយអំពីកំណើនសេដ្ឋកិច្ច វាគួរតែរាប់បញ្ចូលទាំងអស់តែម្តង។ ពួកគេភ្លេចថា កំណើនបែបនោះគួរតែគិតពិចារណា លើការកាត់បន្ថយភាពក្រីក្រ។ ដូច្នេះនៅពេលដែលកំណើនសេដ្ឋកិច្ចមិនពិចារណាទៅលើប្រជាពលរដ្ឋ នោះមានន័យថាគ្មានកំណើន នោះឡើយ។»

លោក ផូគូ ក៏កត់សម្គាល់ដែរថា ប្រព័ន្ធនាពេលបច្ចុប្បន្ននេះ ទាមទារឱ្យបណ្តាប្រទេសពាក់ព័ន្ធទាំងឡាយ រក្សាទុកប្រាក់បម្រុងបរទេស ភាគច្រើនរបស់ពួកគេនៅក្នុងគណនេយ្យ ដែលមាននៅក្នុងរតនាគារបារាំង។ អ្នកចូលរួមផ្សេងទៀតនៅឯវេទិកានេះ បាននិយាយថា ជាជាង ពឹងផ្អែកលើប្រព័ន្ធនេះដើម្បីធានាឲ្យប្រាកដចំពោះក្រុម វិនិយោគិនដែលមានការប្រយ័ត្នប្រយែងចំពោះការធ្វើជំនួញនៅក្នុង តំបន់ដែល ជំពាក់បំណុលច្រើន បណ្តាប្រទេសអាហ្វ្រិកត្រូវតែធ្វើឱ្យប្រសើរឡើងខាងវិស័យជំនួញរបស់ពួកគេ និងបរិយាកាសវិនិយោគ ព្រមទាំង បង្កើនការធ្វើពាណិជ្ជកម្មអន្តរទ្វីបទៀតផង៕ដោយ ឃួន ធារ៉ា (VOA)

Related Articles

Back to top button
Close
Close