រដ្ឋាភិបាលគ្រោងរៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលគោលអប្បបរមាក្នុងវិស័យកាត់ដេរ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ កុម្ភៈ ២០១៦) ៖ ដើម្បីជំរុញកំណែទម្រង់នៃការអភិវឌ្ឍការងារនិងបណ្តុះ បណ្តាលវិជ្ជាជីវៈ រដ្ឋាភិបាលគ្រោងនឹងរៀបចំការសិក្សាមួយដើម្បីធ្វើសេចក្តី ព្រាងច្បាប់ ស្តីពីប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យ វាយនភណ្ឌ កាត់ដេរ សម្រាប់ឆ្នាំ២០១៧។
ក្នុងសេចក្តីជូនដំណឹងមួយរបស់ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈស្តីពីលទ្ធផលសន្និបាតបូកសរុបកាងារឆ្នាំ២០១៥និងទិសដៅ ឆ្នាំ២០១៦ ក្រសួងបានបញ្ជាក់ថា ទិសដៅអនុវត្តក្នុងឆ្នាំ២០១៦ មានសកម្មភាពសំខាន់ៗចំនួន១៤ ដែលក្នុងនោះរួមមានបន្តខិតខំដកហូតនិងទប់ស្កាត់កម្លាំង ពលកម្មកុមារ ដែលធ្វើការក្នុងទម្រង់ធ្ងន់ធ្ងរ ការរៀបចំដាក់ឲ្យអនុវត្តរបបធានារ៉ាប់រងសុខភាព និងសិក្សារៀបចំដាក់ឲ្យ ដំណើរការរបបប្រាក់សោធន និងការសិស្សារៀបចំច្បាប់ស្តីពីប្រាក់ឈ្នួល អប្បបរមាជាដើម។
ក្រសួងបានបញ្ជាក់ថា៖ “អនុវត្តកម្មវិធី សិក្សា និងពិភាក្សាកំណត់ប្រាក់ឈ្នួលគោលអប្បបរមាឆ្នាំ២០១៧ សម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង តាមលក្ខខណ្ឌវិនិច្ឆ័យ យន្តការ និងកាលវិភាគ ដែលបានកំណត់”។ ក្នុងឆ្នាំ២០១៦នេះ ក្រសួងបានដាក់ទិសដៅសិក្សារៀបចំច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
គួរបញ្ជាក់ថាប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករនិយោជក ក្នុងវិស័យ កាត់ដេរ និងផលិតស្បែកជើងបច្ចុប្បន្នមានចំនួន១៤០ដុល្លារ កើនឡើងឆ្នាំ២០១៤ ចំនួន១២ដុល្លារ តាមរយៈការចរចាត្រីភាគីវាងនិយោជក សហជីព និងក្រសួងការងារ៕