គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៧កុម្ភះ ស្លាប់ ៥នាក់របួសធ្ងន់ស្រាល ១៤នាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៨ កុម្ភៈ ២០១៦) ៖ ប្រភពពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កាលពីថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៦ កើតឡើងចំនួន ១០លើក ក្នុងនោះយប់ ៤លើក បណ្តាលអោយមនុស្សស្លាប់ ៥នាក់ ( ស្រី ១នាក់ ) រងរបួសធ្ងន់ ៩នាក់ ( ស្រី ២នាក់ ) និងរបួសស្រាល ៥នាក់ ( ស្រី ៣នាក់ ) ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ទាំង ១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ៨គ្រឿង រថយន្តធុនតូច ចំនួន ៧គ្រឿង និងយានផ្សេងៗ ១គ្រឿង ។
ប្រភពព័ត៍មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៥លើក ,ស្រវឹង ២លើក , បត់គ្រោះថ្នាក់ ២លើក , និងប្រជែងគ្រោះថ្នាក់ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៤នាក់ (យប់ ៤នាក់) ។
គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក និងផ្លូវខេត្ត/ក្រុង ចំនួន ៤លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ៤លើក រថយន្តធុនធំ ១លើក និងគោយន្ត ១លើក ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ