​នៅឆ្នាំ២០១៦ អាល្លឺម៉ង់រំពឹងថា នឹងមានជនភៀសខ្លួនសម្រុកចូលប្រមាណ ៥០ម៉ឺននាក់

សារព័ត៌មាន​ Cambodia News/

​អា​​ល្លឺ​ម៉ង់​ (១៦ កុម្ភៈ ២០១៦) ៖ ​បើ​​​​​តាម​​​​​កាសែត​អា​ល្លឺ​ម៉ង់​​បាន​ឱ្យ​ដឹង​​ នៅ​​ថ្ងៃ​ទី​​១៦​​កុម្ភៈ​​ថា ​រដ្ឋាភិបាល​​អា​​ល្លឺ​ម៉ង់​​រំពឹង​ថា ​នឹង​​មាន​ជ​នភៀសខ្លួ​ន​ហូរ​ចូល​​ប្រទេស​​ប្រមាណ​​៥០​​ម៉ឺន​​នាក់​​នៅ​​ឆ្នាំ​២០១៦​។ ​

រដ្ឋម​ន្ត្រីក្រសួ​ង ​​មហាផ្ទៃ​​អាល្លឺ​ម៉ង់​​បានឱ្យ​ដឹង​ថា ប្រ​ធានកា​រិយាល័​យ​ជ​ន​​ចំណាកស្រុ​ក​នឹង​​រៀបចំ​​សម្រាប់​​ការ​ហូរចូ​ល​ជន​​ភៀស​​ខ្លួន​​​ នៅ​​ឆ្នាំនេះ​​។ ​

យ៉ាង​ណាក៏ដោ​យ រ​ដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​​អាល្លឺម៉​ង់​មិ​ន​បាន​​បញ្ជាក់​​លម្អិត​​ពី​​បញ្ហា​​នេះ ​​នៅឡើយ​​ទេ​​។ គួរ​បញ្ជាក់​​ថា ​កាល​ពី​​ឆ្នាំមុ​ន ជនភៀ​សខ្លួ​ន​​និង​ជ​ន​​ចំណា​កស្រុ​ក​​សម្រុក​ចូល​ប្រទេ​ស​​អាល្លឺម៉​ង់​ប្រ​មាណ​​ជាង​​១​ ​លាន​នាក់​៕​

7

 

Related Articles

Back to top button
Close
Close