​គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៤កុម្ភៈ​ ស្លាប់៤នាក់ របួសធ្ងន់ ៣នាក់ និងរបួសស្រាល ៤នាក់

​សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១៥ កុម្ភៈ ២០១៦) ៖ យោងតាមរបាយការណ៍ របស់នាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៤ ខែកុម្ភៈ បានបណ្តាលឲ្យ មនុស្សចំនួន ៤នាក់​ស្លាប់ បាត់បង់ជិវិត, របួសធ្ងន់ ៣នាក់ និងរបួសស្រាល ៤នាក់។

បណ្តាលឲ្យខូចខាតម៉ូតូ ៧គ្រឿង, រថយន្តធុនតូច ២គ្រឿង និង​យានផ្សេងៗ ១គ្រឿង។ បណ្តាល​មក​ពី បើកបរ​ក្នុង​ល្បឿន​លឿន ​២លើក, មិនប្រកាន់ស្តាំ ២លើក, ស្រវឹង១លើក បត់គ្រោះថ្នាក់ ១លើក និងងងុយដេក ១លើក៕

១

 

Related Articles

Back to top button
Close
Close