ជប៉ុន​បើក​ការ​ស៊ើប​អង្កេត​លើ​ករណី​ក្លែង​កម្រិត​ជាតិ​វិទ្យុ​សកម្ម

រដ្ឋាភិបាលជប៉ុន បានបញ្ជាឲ្យបើកការស៊ើបអង្កេតលើការអះអាងដែលថា បុគ្គលិក ការងារនៅរោងចក្រនុយក្លេអ៊ែរ Fukushima ដែលទទួលរងការខូចខាតក្នុង អំឡុងពេលរលកសមុទ្រយក្សស៊ូណាមិនោះ ត្រូវបានគេប្រាប់ឲ្យពួកគេនិយាយ កុហក់ពីកម្រិតនៃការស្រូបយក ជាតិវិទ្យុសកម្មចេញពីរោងចក្រ។

ប្រធានផ្នែកមួយរូបក្នុងរោងចក្រនុយក្លេអ៊ែររងការចោទប្រកាន់ថា លោកបាន ប្រាប់ទៅបុគ្គលិកមួយចំនួនឲ្យលាក់បាំងពីកម្រិតជាតិវិទ្យុសកម្ម នៅពេលដែល កំពុងធ្វើការក្នុងបរិវេណដែលមានជាតិពុល។

គោល បំណងដែលប្រាប់បុគ្គលិកធ្វើការក្នុងរោងចក្រនុយក្លេអ៊ែរនេះក្នុងកម្រិត មួយតិច គឺដើម្បីឲ្យបុគ្គលិកទាំងនោះអាចធ្វើការបន្តយូរទៀតបាន។

បុគ្គលិកមួយចំនួនបានបដិសេធចំពោះការបញ្ជានេះ ហើយសុខចិត្តលាលែងចេញ ពីតំណែង។

ឥឡូវនេះ រដ្ឋមន្ត្រីក្រសួងការងារជប៉ុន បានបញ្ជាឲ្យបើកការស៊ើបអង្កេត ហើយបាន សន្យាថានឹងដាក់ទោសចំពោះជនណាដែលធ្វើខុសនឹងច្បាប់៕ (Radio Australia)

Related Articles

Back to top button
Close
Close