សម្តេច ​ហ៊ុន សែន រំពឹង​​ថា ​កម្ពុជា​នឹង​មាន​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១២ កុម្ភៈ ២០១៦) ៖ សម្តេច​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សរសេរ លើ​ទំព័រ​ហ្វេ​សប៊ុក របស់​សម្តេច ​ថា តាមរយៈ​កំណើន​ចំនួន​ទេសចរណ៍​សព្វ​ថ្ងៃ​នេះ គឺ​យើង​អាច​រំពឹង​បាន​ថា​នៅ​ឆ្នាំ​២០២០ កម្ពុជា​នឹង​ទទួលបាន ភ្ញៀវ​ទេសចរ​អន្ដរជាតិ ប្រមាណ ៧​លាន​នាក់ ព្រម​ជាមួយ​នឹង​​ទេសចរណ៍​ក្នុងស្រុក​ប្រមាណ​ពី​៨​ទៅ​១០​លាន​នាក់ នឹង​ត្រូវ​ធ្វើ​ដំណើ​រទស្ស​នា​នៅ​ទូទាំង​ប្រទេស​។ 

កំណើន ​នេះ​នឹង​ធ្វើឱ្យ​ចំណូល​ទេសចរណ៍​កើនឡើង​ដល់​ប្រមាណ​៥​ពាន់​លាន​ដុល្លារ ក្នុង​មួយ​ឆ្នាំ ដែល​នឹង​រួមចំណែក យ៉ាង​សំខាន់ ដល់​កំណើន នៃ​ផលិតផល​ក្នុងស្រុក​សរុប ដែល​ជួយ​ដល់​ការលើកកម្ពស់ កម្រិតជីវភាព រស់នៅ​របស់​ប្រជាជន និង​ផ្ដល់​ឱកាស​ការងារ​ប្រមាណ​៨០​ម៉ឺន​នាក់​ផងដែរ​។

ប្រមុខ ​រដ្ឋាភិបាល​បាន​បន្តថា វិស័យ​ទេសចរណ៌​កម្ពុជា កំពុង​រីកលូតលាស់ បោះជំហាន​ទៅមុខ​គួរឱ្យកត់សម្គាល់​។ កម្ពុជា​មាន​ប្រាសាទអង្គរវត្ត និង​ប្រាសាទ​ជាច្រើន​រយ​ពាន់​ទៀត ដែល​ជាបិ​តិកភ័​ណ្ឌជាតិ និង​ពិភពលោក​ដ៏​ល្បីល្បាញ​។ ទន្ទឹម​នឹង​នោះ​កម្ពុជា​ក៏​មាន​ឆ្នេរសមុទ្រ​ដ៏​ល្អ​ស្អាត ជាប់​ចំណាត់ថ្នាក់​ពិភពលោក រួម​ទាំង​តំបន់​អេកូ​ទេសចរណ៍ និង​ទេសចរណ៍ធម្មជាតិ ដ៏​សម្បូរបែប​ជាច្រើន​ទៀត​។

សម្តេច​ហ៊ុន សែន​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា កំពុង​អនុវត្ត​បាន​ជោគជ័យ ក្នុង​ការជំរុញ​វិស័យ​ទេសចរណ៍ និង​ការ​បង្កើត​​ជើងហោះហើរ​ផ្ទាល់ ពី​បរទេស​មក​កាន់​កម្ពុជា​ជាដើម​។ ក្រៅពីនេះ​យុទ្ធនាការ​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយៈ ក៏​ដូច​ជា​​ចលនា​ប្រឡង​ប្រណាំង ទីក្រុង​ស្អាត រមនីយដ្ឋាន​ស្អាត សេវា​ល្អ ក៏​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេស​ចរណ៍​​បរទេស​ម​ក​ ទស្សនា ​កម្ពុជា​ផងដែរ ៕​

3

 

Related Articles

Back to top button
Close
Close